មហាសន្និបាតអាយប៉ា (AIPA)លើកទី៤១ នឹងរៀបចំធ្វើនៅអំឡុងខែកញ្ញា
| ព័ត៌មានជាតិ
SHARE

អត្ថបទ,វងសុភ័ក្ត្រ

ភ្នំពេញ៖ នៅវិមានរដ្ឋសភាជាតិ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ លោកបណ្ឌិត ជាម យៀប ប្រធានក្រុមរដ្ឋសភាជាតិអាយប៉ាកម្ពុជានៃអន្តរសភាអាយប៉ា(AIPA) បានដឹកនាំកិច្ចប្រជុំត្រៀមចូលរួមប្រជុំមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤១ តាមប្រព័ន្ធវីដេអូ ខន់ហ្វឺរិន នាខែកញ្ញា ឆ្នាំ២០២០ខាងមុខនេះ។

កិច្ចប្រជុំត្រៀមចូលរួមកិច្ចប្រជុំអន្តរសភាអាស៊ាន( AIPA)នេះ បានផ្តោតលើ ប្រកាសសេចក្តីសម្រេចចាត់តាំងសមាសភាពគណៈប្រតិភូសភាកម្ពុជា ចូលរួមមហាសន្និបាតអាយប៉ាលើកទី៤១ និងមតិចូលរួមរបស់អង្គប្រជុំ។ មហាសន្និបាតអាយប៉ាលើកទី៤១(AIPA)តាមប្រព័ន្ធវីដេអូខន់ហ្វឺរិន សម្រាប់សភាជាតិកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។

នៅឆ្នាំ២០២០នេះ ប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន (AIPA)។ របៀបវារៈនៅក្នុងសម័យប្រជុំអាយប៉ាលើកទី៤១នៅក្នុងអំឡុងខែកញ្ញារួមមាន៖ ការលើកកម្ពស់ការទូតអាស៊ាន ការគាំទ្ររបស់សភាចំពោះមនុស្សធម៌ ជនភៀសខ្លួន ជនជាតិរ៉ាក់ឃីន។ តួនាទីរបស់រដ្ឋសភាអាស៊ានក្នុងការលើកកម្ពស់ និងស្តារសេដ្ឋកិច្ចឡើងវិញក្រោយកូវីដ១៩។

ការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ ដើម្បីរក្សាសន្តិភាព និងស្ថិរភាព នៅសមុទ្រចិនខាងត្បូង ដើម្បីឆ្លើយតបទៅនឹងការផ្ទុះ នៃជំងឺរាតត្បាត កូវីដ១៩។ ការធ្វើឲ្យប្រសើរឡើងនូវវិស័យឧស្សាហកម្មទេសចរណ៏ ក្នុងតំបន់អាស៊ាន ក្រោយកូវីដ១៩។

ការជម្រុញសេដ្ឋកិច្ចឌីជីថល នៅអាស៊ាន ក្រោយកូវីដ១៩។ ការធានារ៉ាប់រងសុខភាព ជាសាកល នៅក្នុងអាស៊ាន ដើម្បីធានាថានឹងមិនទុកនរណាម្នាក់នៅពីក្រោយបរិបទនៃការឆ្លើយតបនឹងជំងឺរាតត្បាត។

ការពង្រឹងមុខងារត្រៀមបង្ការនិងឆ្លើយតប វិបត្តិក្នុងតំបន់សម្រាប់ភាពអាសន្ន ផ្នែកសុខភាពសាធារណៈ។ ពង្រឹងកិច្ចសហប្រតិបត្តិការអាយប៉ា លើការស្តារវិស័យទេសចរណ៍ ក្រោយ ជំងឺរាតត្បាត និងការឆ្ពោះទៅរកវិស័យទេសចរណ៍ អាស៊ានប្រកប ដោយចីរភាព។ តួនាទីរបស់រដ្ឋសភាក្នុងការគាំទ្រដល់ការអភិវឌ្ឍ វ៉ាក់សាំងនិងការទទួលបានវ៉ាក់សាំងការពារជំងឺរាតត្បាតកូវីដ១៩។

ការគ្រប់គ្រងសំរាមនៅក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ១៩ នៅក្នុងអាស៊ាន។ ក្រុមប្រឹក្សាពិគ្រោះយោបល់ស្តីពីគ្រោះថ្នាក់គ្រឿងញៀន។ និងកិច្ចសហប្រតិបត្តិការ លើវិស័យអប់រំ វប្បធម៌ ប្រកបដោយចីរភាព នៅក្នុងអាស៊ាន៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation