(ភ្នំពេញ)៖ នាវេលាថ្ងៃព្រហស្បតិ៍ ទី១២ ខែកក្កដា ឆ្នាំ២០១៧ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាមួយព្រះរាជវង្សានុវង្ស ព្រមទាំងប្រជានុរាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា ថ្វាយព្រះរាជសារចូលរួមរំលែកទុក្ខ និងចូលរួមសោកស្ដាយជាមួយព្រះចៅអធិរាជ AKIHITO នៃព្រះរាជាណាចក្រជប៉ុន នៃការស្លាប់បាត់បង់ជីវិតជាច្រើនរយនាក់ និងបាត់ខ្លួនជាច្រើននាក់ របស់ជាប្រជាពលរដ្ឋជប៉ុន ក្នុងគ្រោះធម្មជាតិភ្លៀងធ្លាក់យ៉ាងខ្លាំងដែលបង្កឲ្យក្លាយជាទឹកជំនន់ និងបាក់ដីយ៉ាងធ្ងន់ធ្ងរ នៅប៉ែកខាងត្បូង និងខាងលិចប្រទេសជប៉ុន តាំងពីចុងសប្ដាហ៍មុន។