ជប៉ុនសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពនៅក្នុងទីក្រុងហុងកុង
| ព័ត៌មានអន្តរជាតិ
SHARE

ជប៉ុន៖មន្ត្រីនាំពាក្យកំពូលរបស់រដ្ឋាភិបាលជប៉ុន​ លោក យ៉ូស៊ីហ៊ីដេ​ ស៊ូហ្គា​ (Yoshihide Suga) បាននិយាយនៅថ្ងៃអង្គារនេះថា​ ប្រទេសជប៉ុននៅតែមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការចាប់ខ្លួនមនុស្សជាច្រេីននាក់ក្នុងទីក្រុងហុងកុងក្រោមច្បាប់សន្តិសុខជាតិថ្មី។ 

ប៉ូលិសហុងកុងបានចាប់ខ្លួនមនុស្សសរុបចំនួន១០នាក់កាលពីថ្ងៃច័ន្ទ ក្នុងនោះមានទាំងសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយនៅក្រុងហុងកុង​ លោក​ ជីមមី​ ឡាយ​ (Jimmy Lai) និងសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ លោក អាំងណេស​ ចូវ​ (Agnes Chow) ផងដែរ។

មន្ត្រីនាំពាក្យកំពូលរបស់រដ្ឋាភិបាលជប៉ុន​បានបញ្ជាក់ជំហរដដែលៗរបស់ជប៉ុនថា​ «ទីក្រុងហុងកុងគឺជាដៃគូសំខាន់បំផុតសម្រាប់ប្រទេសជប៉ុន​ ហើយរូបមន្តប្រទេសមួយ​ ប្រព័ន្ធដឹកនាំពីរគួរតែត្រូវបានរក្សាទុកតទៅទៀតដើម្បីឱ្យទីក្រុងហុងកុងបន្តអនុវត្តរបបសេរី​ និងបើកចំហ»។ 

បេីទោះបីជា​ លោក ស៊ូហ្គា មិនបានបញ្ជាក់លម្អិតក៏ដោយ​ ក៏លោកបានបន្ថែមថា​ ជប៉ុននឹងឆ្លើយតបឱ្យបានសមស្របខណៈដែលកំពុងធ្វើការជាមួយប្រទេសពាក់ព័ន្ធ។

ក្រុមអ្នករិះគន់បាននិយាយថាច្បាប់សន្តិសុខជាតិថ្មីរបស់ចិនបានបំផ្លាញសេរីភាពរបស់ក្រុងហុងកុង។ ប៉ុន្តែទីក្រុងប៉េកាំងបានច្រានចោលការរិះគន់នេះដោយបានលេីកឡេីងថា​ ច្បាប់នេះគឺមានភាពចាំបាច់ដើម្បីបញ្ឈប់បាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យដែលបានកេីតឡេីងនៅក្នុងទីក្រុងហុងកុងសឹងតែពេញមួយឆ្នាំ២០១៩៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation