ព័ត៌មានអន្តរជាតិ

លោក បៃឌិន ជ្រើសរើស លោកស្រី ខាម៉ាឡា ហារីស ឲ្យធ្វេីជាដៃគូឈរឈ្មោះ និងជាបេក្ខជនអនុប្រធានាធិបតីស្ត្រីស្បែកខ្មៅដំបូងនៅអាមេរិក

image

អាមេរិក៖លោក ចូ បៃឌិន (Joe Biden) បេក្ខជន ប្រធានាធិបតីមកពី គណបក្ស ប្រជាធិបតេយ្យ របស់ អាមេរិក បាន សម្រេច ជ្រើសរើស លោក ស្រី ខាម៉ាឡា ហារីស (Kamala Harris ) សមាជិក ព្រឹទ្ធសភា អាមេរិក នៃ រដ្ឋ កាលីហ្វ័រញ៉ា (California) ឲ្យ ធ្វើ ជា បេក្ខជន អនុប្រធានាធិបតី ជាមួយ នឹង លោក។

ការ ជ្រើសរើស របស់ លោក បៃឌិន ធ្វើ ឲ្យ លោកស្រី ហារីស អាយុ ៥៥ ឆ្នាំដែលធ្លាប់ ជា អតីត ប្រធាន រដ្ឋអាជ្ញា នៃ រដ្ឋ កាលីហ្វ័រញ៉ា ផង នោះ ក្លាយ ជា ស្ត្រី អាមេរិកស្បែកខ្មៅដំបូង និង ដើមកំណើត ឥណ្ឌា ដំបូងគេដែល ត្រូវ បាន ជ្រើសរើស ជា បេក្ខជន នៅ ក្នុង ការ បោះឆ្នោត ជ្រើស រើស ប្រធានាធិបតី អាមេរិក។

លោក បៃឌិន បាន សរសេរ នៅលេីបណ្ដាញសង្គមធ្វីតធ័រ (Twitter) កាល ពី ថ្ងៃ អង្គារ ថា លោកបាន ជ្រើស រើស លោកស្រី ខាម៉ាឡា ហារីស ដែល ជា អ្នក តស៊ូ ដើម្បីមនុស្ស ទន់ ខ្សោយ និង ជា មន្ត្រី រដ្ឋការ ដ៏ ឆ្នើម បំផុត មួយ របស់ អាមេរិក ឲ្យ ធ្វើ ជា ដៃ គូឈរ ឈ្មោះ ជា មួយលោក ហេីយពួកគាត់នឹង យក ឈ្នះ លោក ត្រាំ។

លោកស្រី ហារីស ធ្លាប់ ឈរ ឈ្នោះ ជាបេក្ខជន ប្រធានាធិបតីសម្រាប់ គណបក្ស ប្រជាធិបតេយ្យ ដែល បាន ប្រកួត ជាមួយ នឹង លោក បៃឌិន ដើម្បី ដណ្តើម បេក្ខភាព សម្រាប់ គណបក្ស។

លោកស្រី មាន ឪពុក ជា ពលរដ្ឋ ស្បែក ខ្មៅ មកពី ប្រទេស ហ្សាម៉ាអ៊ីក និង ម្តាយ ជា ជន ជាតិ ឥណ្ឌា៕


ព័ត៌មានទាក់ទង...