បង្ក្រាបទីតាំងផលិតបារីមួយកន្លែង ឃាត់ខ្លួនជនជាតិចិន និងវៀតណាមជិត ២០នាក់ នៅខណ្ឌពោធិ៍សែនជ័យ
| ព័ត៌មានជាតិ
SHARE

ទីតាំងផលិតបារីមួយនៅខណ្ឌពោធិ៍សែនជ័យ ដំណើការផលិតបារី ជាង២ឆ្នាំហើយ ទើបសមត្ថកិច្ច រកឃើញថា ខុសច្បាប់

ភ្នំពេញ៖ ទីតាំងផលិតបារីម៉ាក BPA ត្រូវកម្លាំងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតក្លែងក្លាយ នៃក្រសួងមហាផ្ទៃ រួមជាមួយអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានចុះបង្រ្កាប ដោយឃាត់ខ្លួនថៅកែជាជនជាតិចិន និងបុគ្គលិកចិន និងវៀតណាមប្រមាណ ២០នាក់ នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវបេតុងក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះ ក្រោមការសម្របសម្រួលរបស់លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងនៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ។
ទីតាំងផលិតបារី BPA ខាងលើគឺជារបស់ក្រុមហ៊ុនចិន ដោយមានការស្រាវជ្រាវរកឃើញថា មិនមានច្បាប់អនុញ្ញាត ហើយមនុស្សទាំង២០នាក់ បាននាំទៅកាន់នាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ។

ដោយឡែកកម្មករជាជនជាតិខ្មែរ ជាង ១០០នាក់ ត្រូវបានសមត្ថកិច្ចសហការជាមួយក្រសួងការងារ ស្រង់ឈ្មោះ ដើម្បីរៀបចំបើកប្រាក់ខែ ដោយសារតែទីតាំងនេះ ត្រូវបានបិទឈប់ឲ្យដំណើរការ។

បើតាមសមត្ថកិច្ចបានឱ្យដឹងថា ផលិតបារីក្លែងក្លាយបង្កការប៉ះពាល់សុខភាពអ្នកប្រើប្រាស់ ហើយទីតាំងនេះ បានដំណើរផលិតរយៈពេលជាង២ឆ្នាំកន្លងមកហើយ។ បន្ទាប់ពីស្រាវជ្រាវរកឃើញកម្លាំងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតក្លែងក្លាយ នៃក្រសួងមហាផ្ទៃ រួមនឹងសមត្ថកិច្ចមូលដ្ឋាន និងព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបិទឈប់ឲ្យដំណើរការតែម្ដង៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation