ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ចុះទៅពិនិត្យទីតាំងដែលសង្ស័យថា មានកប៉ាល់ផ្ទុកសព្វាវុធ លិចតាំងពីសម័យសង្គមរាស្ត្រនិយម

image

កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី១២ ខែសីហានេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរស្រុកស្រីសន្ធរ ចុះពិនិត្យ និងស្រាវជ្រាវទីតាំង ដែលសង្ស័យថាមានកប៉ាល់លិចតាំងពីសម័យសង្គមរាស្ត្រនិយម ស្ថិតក្នុងទន្លេមេគង្គ នៅចំណុចភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ។

ក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់នោះ ជាពិសេសប្រជានេសាទ ត្រូវបង្កើនការប្រុងប្រយ័ត្ន និងហាមឃាត់មិនឱ្យនេសាទត្រង់ចំណុចដែលអាជ្ញាធរស្រុក និងសមត្ថកិច្ចធ្វើស្រាវជ្រាវ ដើម្បីស្តារកប៉ាល់ដែលបានលិច ដោយសារសង្ស័យមានគ្រឿងសព្វាវុធ និងគ្រាប់មិនទាន់ផ្ទុះ ។

ដូច្នេះ ដើម្បីជាសុខសុវត្ថិភាព លោកអភិបាលខេត្ត បានស្នើប្រជានេសាទ ត្រូវប្រុងប្រយ័ត្នកុំនេសាទ នៅតំបន់ចំណុចខាងលើ៕