ខ្សែប្រយុទ្ធ Alexandre Lacazette គ្រោងនឹងចូលរួមជាមួយក្លិប Atletico Madrid នៅរដូវក្តៅនេះ
| កីឡា
SHARE

Premier League៖ ខ្សែប្រយុទ្ធ Alexandre Lacazette គ្រោងនឹងចូលរួមជាមួយក្លិប Atletico Madrid នៅរដូវក្តៅនេះ ប្រសិនបើ Pierre Emerick Aubameyang ចុះកិច្ចព្រមព្រៀងថ្មីជាមួយក្លិប Arsenal។

កីឡាករបារាំងរូបនេះ បានចូលរួមជាមួយក្លិបកាំភ្លើងធំ កាលពីរដូវក្តៅឆ្នាំ២០១៧ ក្រោយពីចាកចេញពីក្លិប Lyon ប៉ុន្តែភាគច្រើនលេងជាកីឡាករបម្រុង ចាប់តាំងពីលោក Mikel Arteta មកដឹកនាំកាលពីខែធ្នូ។

ប្រសិនបើ Aubameyang ចុះកិច្ចព្រមព្រៀងថ្មីនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ Lacazette អាចនឹងផ្ទេរទៅលេងនៅប្រទេសអេស្ប៉ាញ ដើម្បីស្វែងរកកៅអីលេង ខណៈការទៅចូលរួមជាមួយក្រុមរបស់លោក Diego Simeone ត្រូវជឿថា អាចតម្លៃផ្ទេរ៣០លានផោន។

តាមព័ត៌មានថា Alexandre Lacazette មិនសប្បាយចិត្តនឹងលោក Arteta ដែលផ្តោតការយកចិត្តទុកដាក់នឹងផែនការអនាគតរបស់ប្រធានក្រុម Aubameyang ហើយកីឡាករសញ្ជាតិហ្កាបុង តែងតែទទួលបានឱកាសបង្ហាញមុខក្នុងក្រុមជម្រើសដំបូង ច្រើនជាងរូបគេ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation