ព័ត៌មានជាតិ

ឃាត់ខ្លួន បុរស ចំណាស់ ម្នាក់ ករណី រំលោភ សេពសន្ថវៈ លើ អនីតិជន រំលោភ រហូត មាន ផ្ទៃពោះ ៥ ខែ

image


កណ្ដាល ៖ បុរស ចំណាស់ ម្នាក់ ត្រូវ កម្លាំង នគរបាល ស្រុក ស្អាង ចាប់ ឃាត់ខ្លួន ក្រោយពី ជនសង្ស័យ រូបនេះ ចាប់ ក្មេងស្រី ជា អនីតិជន ប្រព្រឹត្ត កាលពី ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២០ វេលា ម៉ោង ១០ និង ៣០ នាទី នៅ ចំណុច ព្រៃ ខាងក្រោយ ផ្ទះ ជនរងគ្រោះ ស្ថិតនៅ ភូមិ ក្បាលកោះ ត្បូង ឃុំ កោះ ខ្សាច់ ទន្លា ស្រុក ស្អាង ខេត្តកណ្តាល ។

មន្ត្រីនគរបាល ស្រុក ស្អាង បាន ឲ្យ ដឹងថា ជនសង្ស័យ ឈ្មោះ អាត ពុ យ អាយុ ៥៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លេងភ្លេង ខ្មែ រ មាន ទីលំនៅ ភូមិ ក្បាលកោះ ត្បូង ឃុំ កោះ ខ្សាច់ ទន្លា ស្រុក ស្អាង ខេត្តកណ្តាល ត្រូវ សមត្ថកិច្ច ឃាត់ខ្លួន នៅ ថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២០ ។ ចំណែក ក្មេងស្រី រងគ្រោះ ស្រី អាយុ ១៤ ឆ្នាំ ជនជាតិខ្មែរ មាន ទីលំនៅ ជាមួយ ជនសង្ស័យ ។

ប្រភព ដដែល បន្តថា កាលពី ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២០ វេលា ម៉ោង ១០ និង ៣០ នាទី ជនសង្ស័យ បាន លួងលោម ក្មេងស្រី រងគ្រោះ រួមភេទ ដោយ ឱ្យលុយ ចំនួន ២ ម៉ឺន រៀល តែ ក្មេងស្រី រងគ្រោះ មិន ព្រម ទេ ពេលនោះ ជនសង្ស័យ ក៏បាន ចាប់ អូស ដៃ ជនរងគ្រោះ ចូល ព្រៃ ក្រោយ ផ្ទះ រួច បានធ្វើ សកម្មភាព រំលោភ ក្មេងស្រី រងគ្រោះ បានសម្រេច បាន ចំនួន ២ ដង ។ លុះ មកដល់ ថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២០ វេលា ម៉ោង ១៤ និង ០០ នាទី ( ថ្ងៃ ចូលឆ្នាំ ទី ពីរ ) ជនសង្ស័យ បាន លួងលោម ក្មេងស្រី រងគ្រោះ ទៅ ព្រៃ ខាងក្រោយ ផ្ទះ ទៀត កន្លែង ដដែល រួច បានធ្វើ សកម្មភាព ចាប់រំលោភ បានសម្រេច ម្តងទៀត ហី យ ជនសង្ស័យ បានឱ្យលុយ ទៅ ជនរងគ្រោះ ចំនួន ២ ម៉ឺន រៀល ។

សមត្ថកិច្ច បន្តទៀតថា រហូតមកដល់ នៅ ថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២០ វេលា ម៉ោង ១៣ និង ០០ នាទី ជនសង្ស័យ បាន លួងលោម ជនរងគ្រោះ ទៅ ព្រៃ ខាងក្រោយ ផ្ទះ កន្លែង ដដែល រួច បានធ្វើ សកម្មភាព ចាប់រំលោភ បានសម្រេច ចំនួន ២ ដង ទៀត ហើយ ជនសង្ស័យ បានឱ្យលុយ ទៅ ជនរងគ្រោះ ចំនួន ២ ម៉ឺន រៀល ។ លុះ នៅ ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២០ វេលា ម៉ោង ប្រហែល ១៦ និង ៣០ នាទី ម្តាយ ក្មេងស្រី រងគ្រោះ បាន សង្ស័យថា កូនស្រី មាន ផ្ទៃពោះ ក៏បាន ទិញ ឧបករណ៍ ពិនិត្យ ទឹកនោម ឃើញថា កូន មាន ផ្ទៃពោះ ពិតមែន ហើយ មកដល់ ព្រឹក ឡើង ថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២០ វេលា ម៉ោង ប្រហែល ៧ ព្រឹក ម្តាយ ជនរងគ្រោះ បាន យក កូនស្រី ទៅឱ្យគ្រូពេទ្យ ពិនិត្យមើល ហើយ គ្រូពេទ្យ បាន និយាយថា ជនរងគ្រោះ មាន ផ្ទៃពោះ ចំនួន ៥ ខែ ហើយ ។ ពេលនោះ ម្តាយ ជនរងគ្រោះ បាន សួរនាំ កូនស្រី ថា កូន ឯង ខូចខ្លួន ខូច ប្រាណ ជាមួយ អ្នកណា . ពេលនោះ ជនរងគ្រោះ បាន និ យ យាយ ប្រាប់ ម្តាយ ថា ជាមួយ ឈ្មោះ អា ត ពុ យ ( ជនសង្ស័យ ) ហើយ ម្តាយ ជនរងគ្រោះ ក៏ បានមក ដាក់ពាក្យ បណ្តឹង នៅ ប៉ុស្តិ៍នគរបាល រដ្ឋបាល កោះ ខ្សាច់ ទន្លា តែម្តង ។

ពេល ទទួលបាន ពាក្យបណ្តឹង ពី ម្តាយ ជនរងគ្រោះ កម្លាំង ប៉ុស្តិ៍នគរបាល កោះ ខ្សាច់ ទន្លា បាន កោះហៅ ជនសង្ស័យ យកមក ធ្វើការ សាកសួរ ។ នៅ ចំពោះមុខ សមត្ថកិច្ច នគរបាល ជនសង្ស័យ បាន សារភាពថា ខ្លួន ពិតជា បាន ចាប់រំលោភ ទៅលើ ជន រង បណ្តាលឱ្យមាន ផ្ទៃពោះ ពិតប្រាកដ មែន ។

បច្ចុប្បន្ន ជនសង្ស័យ បាន បញ្ជូនមក អធិការដ្ឋាន នគរបាល ស្រុក ស្អាង ដើម្បី កសាង សុំ រឿង ចាត់ការ តាម នីតិវីធី ៕

ព័ត៌មានទាក់ទង...