ព័ត៌មានជាតិ

ឃាត់ខ្លួនមនុស្ស៩នាក់ មុខសញ្ញាគ្រឿងញៀន២ករណី នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ

image



កំពង់ស្ពឺ៖ កំលាំងនគរបាលស្រុកឧដុង្គ ដឹកនាំដោយលោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការនគរបាលស្រុកឧដុង្គ បានសហការជាមួយកំលាំងមូលដ្ឋាន ធ្វើការស្រាវជ្រាវបង្រ្កាបគ្រឿងញៀនចំនួន ២ករណី នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ ដោយករណីទី១ ស្ថិតនៅភូមិរូង ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ឃាត់មុខសញ្ញាសង្ស័យចំនួន៥នាក់ ។

ករណីនេះ សមត្ថកិច្ចបានធ្វើការឆែកឆេររកឃើញម្សៅក្រាមព ណ៌សសង្ស័យជាគ្រឿងញៀនចំនួន ១៧កញ្ចប់ (១៦តូច ០១មធ្យម) ទូរស័ព្ទដៃចំនួន ៩គ្រឿង, ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន និងឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់ គ្រឿងញៀនមួយចំនួន។

ចំពោះករណី២ នៅថ្ងៃខៃឆ្នាំដដែល ដោយធ្វើការឃាត់ខ្លួនបានមនុស្សចំនួន ៤នាក់(ស្រីម្នាក់) ដោយធ្វេីការឆែកឆេររកឃើញ ម្សៅក្រាមពណ៌ស សង្ស័យជាគ្រឿងញៀនចំនួន ៩កញ្ចប់តូច, ទូរស័ព្ទដៃចំនួន ៣គ្រឿង និងឧបករណ៍កែច្នៃសំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្ន មុខសញ្ញាសង្ស័យពាក់ព័ន្ធករណីជួញដូររក្សាទុក សារធាតុញៀន និងអ្នកផ្ដល់ទីតាំងឱ្យប្រើប្រាស់គ្រឿងញៀន សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅកាន់ អយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីបន្ដ៕


ព័ត៌មានទាក់ទង...