អាជីវកម្មភោជនីយដ្ឋានបើកពេលរាត្រី ១០ទីតាំង ក្នុងខណ្ឌដូនពេញ ត្រូវបានអាជ្ញាធរបិទ ព្រោះមិនអនុវត្តតាមវិធានសុខាភិបាល
| ព័ត៌មានជាតិ
SHARE



ភ្នំពេញ៖ អភិបាលខណ្ឌដូនពេញ លោក សុខ ពេញវុធបានដឹកនាំក្រុមការងារចម្រុះ ចុះបិទទីតាំងអាជីវកម្មភោជនីយដ្ឋានបើកពេលរាត្រីចំនួន ១០ទីតាំង ជាក្លិបឌីស្កូ ស្ថិតនៅក្នុងផ្សារសូរិយាម៉ល សង្កាត់ផ្សារថ្មីទី៣ ព្រមទាំងដកហូតឧបករណ៍សម្រាប់ចាក់បំពងសំឡេង និងឃាត់ម្ចាស់ទីតាំងទាំងនោះ យកទៅធ្វើកិច្ចសន្យាអប់រំណែនាំបន្ត នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ព្រោះមិនអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល។

ប្រតិបត្តិការនេះធ្វើឡើង នៅយប់ថ្ងៃថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ០១៖០០ ដោយអនុវត្តតាមគោលកាណ៍ដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ដោយមូលហេតុនៃការចុះបិទ រួមមាន៖

១៖ មិនអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ពីការបង្ការ និងទប់ស្កាត់ជម្ងឺកូវីដ១៩ ដោយមិនរក្សាគម្លាតសង្គម ១.៥ម៉ែត្ត ទៅ ២,០០ម៉ែត្រ។

២៖ ចាក់សម្លេងលឺខ្លាំងៗ បង្កឲ្យបាត់បង់សណ្តាប់ធ្នាប់ និង ប៉ះពាល់ដល់ការស្នាក់នៅរបស់ប្រជាពលរដ្ឋ នៅពេលយប់។
៣៖ មិនគោរពតាមកាណែនាំ និងកិច្ចសន្យារបស់អាជ្ញាធរខណ្ឌចំនួន ០៣លើក និង បង្កឲ្យកកស្ទះចរាចរណ៍ ជាប្រចាំនៅបណ្តោយផ្លូវលេខ៥១ (ការឈប់ចតគ្មានសណ្តាប់ធ្នាប់)៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation