ព័ត៌មានជាតិ

កក់ក្តៅណាស់! កម្លាំងការពារសុវត្ថិភាពអ្នកទេសចរណ៍ តាមឆ្នេរនិងកោះត្រូវបានដាក់ប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង

image


ដោយ៖ ប៉ៃ សុឃីម

(ខេត្តព្រះសីហនុ)៖ ដោយមានការយកចិត្តទុកដាក់និងចង្អុលបង្ហាញពីឯកឧត្តម គួច ចំរើនអភិបាលខេត្តព្រះសីហនុនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត

ឯកឧត្តមគួចចំរើនបានដាក់ទិសដៅឲ្យអាជ្ញាធរសមត្ថកិច្ចមន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ចុះនៅតាមគោលដៅដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋភ្ញៀវទេសចរណ៍មកលេងនៅក្នុងក្រុងព្រះសីហនុទាំងដីគោកនិងដីកោះ ក្នុងដំណើរកម្សាន្តឈប់រយៈពេល ៥ថ្ងៃ ដែលរាជរដ្ឋាភិបាលបានសងក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃនៃជាតិខ្មែរនាពេលកន្លងមក ដោយសារតែជំងឺកូវីដ-១៩។

លោកវរៈសេនីយ៌ឯក ឌឹម សំបូរ មេបញ្ជាការបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ បានឲ្យដឹងថា ដោយអនុវត្តតាមគោលការណ៍របស់ថ្នាក់ដឹកនាំ អង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ បានយកចិត្តទុកដាក់ ក្នុងការការពាររក្សាសន្តិសុខជូនបងប្អូនប្រជាពរដ្ឋភ្ញៀវទេសចរណ៍មកលំហែកម្សាន្តតាមតំបន់ឆ្នេរកោះ ២៤ម៉ោង លើ ២៤ម៉ោង ដោយមានកម្លាំង និងមធ្យោបាយគ្រប់គ្រាន់ ក្នុងការជួយសង្គ្រោះ ក៏ដូចជាបង្ក្រាបនៅពេលមានហេតុការណ៍កើតឡើងលើផ្ទៃសមុទ្រ។

លោកវរសេនីយ៍ឯក ឌឹម សំបូរ បញ្ជាក់បន្ថែមថា តាំងពីថ្ងៃទី១ ដល់ថ្ងៃទី ២ នៃថ្ងៃឈប់សម្រាក ដែលរាជរដ្ឋាភិបាលសង ជំនួសក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំខ្មែរកន្លងមក អង្គភាពបង្ក្រាបបទល្មើស បាន ប្រចាំការតាមគោលដៅ ដើម្បីរក្សាសន្តិសុខជូនបងប្អូនប្រជាពរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ មកលេងតាមតំបន់ឆ្នេរនិងនៅតាមបណ្ដាកោះ មិនមានបាតុភាពអ្វីកើតឡើងនោះឡើយ។

ហើយអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្របានសហការជាមួយកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដើម្បីធ្វើយ៉ាងណា ក្នុងគោលបំណងរួមក្នុងការសហការការពាររក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនជាតិមាតុភូមិនិងប្រជាពលរដ្ឋ គ្រប់ពេលវេលានៅពេលដែលមានហេតុការណ៍កើតឡើង ជាយថាហេតុ៕



ព័ត៌មានទាក់ទង...