ព័ត៌មានជាតិ

ថ្ងៃទីបីនាឱកាសឈប់សម្រាក មានភ្ញៀវទេសចរជាង ៣២ម៉ឺននាក់ បានដើរលេងកម្សាន្តនៅទូទាំងប្រទេស

image

ភ្នំពេញ៖ ក្នុងថ្ងៃទីបីនាឱកាសឈប់សម្រាកសងថ្ងៃចូលឆ្នាំខ្មែរ ដែលត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលចេញដើរកម្សាន្តនៅទូទៅប្រទេស មានចំនួន ៣២៥,០៧៧នាក់ កើនឡើង ១៧.៣២% ធៀបនឹងថ្ងៃទីពីរ ហើយបើធៀបនឹងថ្ងៃទីមួយ គឺកើនឡើងដល់ទៅ ៣៩.៣២% ក្នុងនោះខេត្តសៀមរាប និងខេត្តកំពត នៅតែមានអ្នកទៅលេងច្រើនជាងគេ។

បើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក ឱ្យដឹងថា ក្នុងចំណោមភ្ញៀវសរុបចំនួនសរុប ៣២៥,០៧៧នាក់នេះ មានភ្ញៀវជាតិមានចំនួន ៣២២,៣៨០នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ២,៦៩៧នាក់។

លោករដ្ឋមន្ត្រី បានកត់សម្គាល់ឃើញថា គោលដៅទេសចរណ៍សំខាន់ៗមួយចំនួន រួមមាន៖

-ខេត្តសៀមរាបមានចំនួន ៤៥,៩០៦នាក់

-ខេត្តកំពតមានចំនួន ៤១,៨៧៥នាក់

-ខេត្តកែបមានចំនួន ៤០,៥៩៦នាក់

-ខេត្តបាត់ដំបងមានចំនួន ៣០,៧៤៥នាក់

-ខេត្តព្រះសីហនុមានចំនួន ២៥,៣៧៣នាក់

-ខេត្តពោធិ៍សាត់មានចំនួន ១៥,៦៣៣នាក់

-ខេត្តព្រះវិហារមានចំនួន ១៤,៣៨៥នាក់

-ខេត្តកណ្តាលមានចំនួន ១១,០៣៤នាក់

-ខេត្តកំពង់ឆ្នាំងមានចំនួន ១០,៤៣០នាក់

-ខេត្តរតនគិរីមានចំនួន ៩,៧០៤នាក់

-ខេត្តមណ្ឌលគិរីមានចំនួន ៨,៤៥៣នាក់។

លោក ថោង ខុន បានបញ្ជាក់ថា សរុបស្ថិតិភ្ញៀវទេសចររយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧-១៩ ខែសីហា គឺមានចំនួន ៨៣៥,៤៨៤នាក់។ ចំណែកសភាពការណ៍សន្តិសុខ សណ្ដាប់ធ្នាប់នៅតាមកន្លែងមានភ្ញៀវទៅទស្សនានោះ មិនមានបញ្ហាអ្វីធំដុំនោះឡើយ៕

ព័ត៌មានទាក់ទង...