ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីចិន អះអាងថា ចិននឹងផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់បណ្តាប្រទេសតំបន់មេគង្គ

image

នាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង បានលើកឡើងនៅក្នុងកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី៣ នៅថ្ងៃទី ២៤ខែសីហានេះថា ចិនមានបំណងផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់បណ្តាប្រទេសតំបន់មេគង្គ ក្នុងនាមជាប្រទេសភូមិផងរបងជាមួយគ្នា ដែលតែងតែមានទំនាក់ទំនងទៅវិញទៅមក ជាពិេសសទំនាក់ទំនងពាណិជ្ជកម្ម ហើយចិនចង់ធ្វើការជាមួយបណ្តាប្រទេសទន្លេមេគង្គ ដើម្បីចែករំលែកព័ត៌មាន ពាក់ព័ន្ធការដោះស្រាយបញ្ហាសុខភាពសាធារណៈ និងការគាំទ្រអង្គការសុខភាពពិភពលោក។

ប្រទេសនៅតាមមហាអនុតំបន់ទន្លេមេគង្គ មានដូចជា ចិន មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម។ ថ្មីៗនេះ គឺមានប្រទេសចំនួន២ ដែលប្រកាសពីភាពជោគជ័យក្នុងការអភិវឌ្ឍវ៉ាក់សាំងការពារជំងឺកូវីដ១៩ និងអនុញ្ញាតឱ្យប្រើប្រាស់ គឺប្រទេស រុស្ស៊ី និងចិន។

ព័ត៌មានទាក់ទង...