ចិនផ្តល់អាហាររូបករណ៏ដល់និសិត្សកម្ពុជាជាង៣០០នាក់ដើម្បីអបអរសាទរខួប៦០ឆ្នាំនៃចំណងការទូតកម្ពុជា-ចិន
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសាទរខួប៦០ឆ្នាំនៃចំណងការទូតកម្ពុជា-ចិន ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បានសហការ ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ រៀបចំពិព័រណ៍អប់រំកម្រិតឧត្តមសិក្សានិងការផ្សព្វផ្សាយអាហារូបករណ៍ ទៅបន្តការសិក្សានៅប្រទេសចិន ដែលក្នុងកម្មវិធីនោះ មានការប្រគល់អាហារូបករណ៍និងចុះហត្ថលេខាលើអនុស្សារណៈយោគ យល់គ្នារវាងសាកលវិទ្យាល័យឥន្ទ្រវិជ្ជា និងសាកលវិទ្យាល័យនិងវិទ្យាស្ថានចំនួន១៦របស់ប្រទេសចិន។


លោក អ៊ី ដា អគ្គលេខាធិការវិទ្យាស្ថានប៉េកាំងសម្រាប់កិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរអន្តរជាតិបានបញ្ជាក់ថា ថ្វីត្បិតតែនេះ ជាលើកទី១ក្នុងការរៀបចំនៅកម្ពុជា តែសាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង១៧ទទួលបាននូវជោគជ័យយ៉ាងត្រចេះត្រចង់។

លោកបញ្ជាក់បន្ថែមថា លទ្ធផលទាំងនេះមិនអាចកាត់ផ្តាច់ពីការខិតខំនិងការជ្រោមជ្រែងរបស់លោកបណ្ឌិត ជា មុនីឫទ្ធិ សមាជិកគណៈប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន និងជាប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន រួមនឹងសហការី ដែលបានរួមចំណែកយ៉ាងសកម្មក្នុងរយៈពេលជិត១ទសវត្សរ៍នេះក្នុងកិច្ចបង្កើនបរិមាណធនធានមនុស្សលើជំនាញភាសាចិនដែលជាទុនដ៏ល្អក្នុងការស្នើសុំអាហារូបករណ៍នាពេលនេះ។


នាឱកាសនោះលោក បណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជាបានបញ្ជាក់នៅក្នុងពិធីចុះអនុស្សារណៈ យោគយល់វាងសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ជាមួយសាកលវិទ្យាល័យនិងវិទ្យាស្ថានទាំង១៦របស់ ប្រទេសចិន ថា តាមរយៈ អនុស្សារណៈនេះ និស្សិតចំនួន១៩រូបត្រូវបានទទួលអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសចិន ព្រមទាំងមាន និស្សិតកម្ពុជាចំនួនជាង៣០០រូបបន្ថែមទៀតដែលត្រូវបានជ្រើសរើសក្នុងពេលដ៏ខ្លីខាងមុខ៕

អត្ថបទ ÷ ស៊ន សុខឃៀង

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation