ក្រុមហ៊ុនគ្រប់គ្រងកម្មវិធី​ TikTok ចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងការហាមឃាត់របស់​ លោក​ ត្រាំ
| ព័ត៌មានអន្តរជាតិ
SHARE

ចិន៖ក្រុមហ៊ុន​ ByteDance របស់ចិនដែលជាក្រុមហ៊ុនគ្រប់គ្រងកម្មវិធី​ TikTok បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា​ ខ្លួននឹងដាក់ពាក្យប្ដឹងប្រឆាំងនឹងរដ្ឋបាល​ លោក​ ដូណាល់​ ត្រាំ​ នៅថ្ងៃចន្ទនេះពាក់ព័ន្ធនឹងការហាមឃាត់ប្រតិបត្តិការរបស់ក្រុមហ៊ុនខ្លួននៅក្នុងអាមេរិក។ 

ក្រុមហ៊ុន​ ByteDance បានប្រកាសក្នុងសេចក្ដីថ្លែងការណ៍ថា​ «កាលពីឆ្នាំទៅក្រុមហ៊ុនខ្លួនបានព្យាយាមទាក់ទងរដ្ឋាភិបាលអាមេរិកជាមួយនឹងអាកប្បកិរិយាស្មោះត្រង់​ និងផ្តល់ដំណោះស្រាយចំពោះក្តីកង្វល់របស់ពួកគេ​ ប៉ុន្តែរដ្ឋាភិបាលអាមេរិកបានព្រងើយកន្តើយចំពោះរឿងនេះ»។ 

សូមរម្កឹកថា​ លោក​ ដូណាល់​ ត្រាំ​ បានចេញបទបញ្ជាប្រតិបត្តិហាមឃាត់មិនឲ្យក្រុមហ៊ុនអាមេរិកធ្វេីជំនួញជាមួយក្រុមហ៊ុន​ ByteDance របស់ចិនទៀតចាប់ពីពាក់កណ្ដាលខែកញ្ញាតទៅ។ 

ក្រុមមន្រ្តីរដ្ឋាភិបាលអាមេរិកមានការព្រួយបារម្ភថាក្រុមហ៊ុន​ ByteDance អាចប្រគល់ទិន្នន័យរបស់អ្នកប្រើប្រាស់ដែលជាជនជាតិអាមេរិកទៅឲ្យរដ្ឋាភិបាលចិន។​ ប៉ុន្តែក្រុមហ៊ុន​ ByteDance​ បានបដិសេធជានិច្ចចំពោះការលេីកឡេីងនេះ។ 

គួរកត់សម្គាល់ថា​ កម្មវិធី​ TikTok មានអ្នកប្រេីប្រាស់នៅក្នុងអាមេរិកចំនួន៨០លាននាក់។ 

កាលពីថ្ងៃសុក្រ​ ពលរដ្ឋអាមេរិកដេីមកំណេីតចិនមួយក្រុមបានដាក់ពាក្យប្ដឹងដាច់ដោយឡែកមួយប្រឆាំងនឹងការហាមឃាត់ស្រដៀងគ្នារបស់ប្រធានាធិបតី​ ត្រាំ​ លើកម្មវិធីបណ្តាញសង្គម WeChat ដែលគ្រប់គ្រងដោយក្រុមហ៊ុនចិនឈ្មោះ Tencent៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation