ព័ត៌មានជាតិ

កម្ពស់ទឹកស្ទឹងសង្កែនឹងឡើងដល់កម្រិតប្រកាសអាសន្នបើភ្លៀងនៅតែបន្តធ្លាក់

image

(ភ្នំពេញ)៖ សេចក្តីរាយការណ៍ពីភ្នាក់ងារCNC ខេត្តបាត់ដំបងបានឱ្យដឹងថា កម្ពស់ទឹកស្ទឹងសង្កែបានហក់ឡើងខ្ពស់ ជាបន្តបន្ទាប់ ដោយសារតែភ្លៀងបានធ្លាក់ខ្លាំងច្រើនថ្ងៃជាប់ៗគ្នា ជាពិសេសនៅថ្ងៃទី១២ ខែកក្កដាម្សិលមិញ ប៉ុន្តែបានស្រុកចុះវិញបន្តិច នៅថ្ងៃសុក្រនេះដោយសារតែមិនមានភ្លៀងបានរាំង។

តាមសេចក្តីរាយការណ៍បញ្ជាក់ថា កាលពីម្សិលមិញនេះ កម្ពស់ទឹកស្ទឹងសង្កែបានហក់ឡើងដល់ជាង១២ម៉ែត្រ ខណៈដែលកម្ពស់ ប្រកាសអាសន្ន ត្រឹម១៣ម៉ែត្រនោះ ប៉ុន្តែមិនទាន់មានផលប៉ះពាល់ធ្ងន់ធ្ងរនោះទេសម្រាប់ប្រជាពលរដ្ឋរស់នៅតាមបណ្តោយ ដងស្ទឹងនេះ។

ដោយឡែកនៅក្នុងក្រុងបាត់ដំបង ការហក់ឡើងខ្ពស់នៃទឹកស្ទឹងសង្កែនេះ ធ្វើឱ្យទឹកហូរបុកខ្លាំងដែលបណ្តាលឱ្យបាក់ច្រាំង និងធ្វើឱ្យប៉ះពាល់ដល់ការដ្ឋានជួសជុលច្រាំងស្ទឹងដែលមានទីតាំងនៅទល់មុខ មន្ទីរបង្អែកខេត្តបាត់ដំបង ហើយចរាចរណ៍ ឆ្លងកាត់ទីនោះក៏ត្រូវបានបិទមិនឱ្យរថយន្តធំៗបើកកាត់ឡើយ៕




អត្ថបទ៖អោម ចែតច័ន្ទណារ៉ា