Ronaldinho ត្រូវបានដោះលែងក្រោយជាប់ឃុំ៥ខែនៅប៉ារ៉ាហ្គាយ ពាក់ព័ន្ធនឹងការក្លែងបន្លំប៉ាស្ព័រ
| កីឡា
SHARE

ប៉ារ៉ាហ្គាយ៖ អតីតតារាបាល់ទាត់ឆ្នើមនៃប្រទេសប្រេស៊ីល លោក Ronaldinho ត្រូវបានដោះលែង នៅថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០ បន្ទាប់ពីជាប់ឃុំឃាំងអស់រយៈពេល ៥ខែ នៅក្នុងប្រទេសប៉ារ៉ាហ្គាយ ទាក់ទងនឹងការក្លែងបន្លំលិខិតឆ្លងដែន។

Ronaldinho ដែលមានអាយុ ៤០ឆ្នាំសញ្ជាតិប្រេស៊ីល ទទួលបានសេរីភាពក្នុងការដើរហើរឡើងវិញ ខណៈកីឡាករបាល់ទាត់ដែលធ្លាប់លើកពានរង្វាន់បាល់ទាត់ពិភពលោករូបនេះ បានយល់ព្រមលើលក្ខខណ្ឌក្នុងការបង់ប្រាក់ ៩ម៉ឺនដុល្លារដើម្បីប៉ះប៉ូវនូវការខូចខាត។

រដ្ឋអាជ្ញាបានឱ្យដឹងថា Ronaldinho មិនបានដឹងពីផែនការក្នុងការក្លែងបន្លំលិខិតឆ្លងដែននោះទេ ប៉ុន្តែបងប្រុសរបស់គាត់ គឺលោក Roberto de Assis Moreira បានដឹងថា ប៉ាស្ព័ររបស់ពួកគេ ជាប៉ាស្ព័រក្លែងក្លាយ។ លោក Moreira ត្រូវបានដោះលែងឱ្យនៅក្រៅឃុំផងដែរ ដោយបង់ប្រាក់១១ម៉ឺនដុល្លារ។

គួររំឭកថា Ronaldinho និងបងប្រុសរបស់គាត់ បានទៅដល់ប្រទេសប៉ារ៉ាហ្គាយ កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ ដើម្បីចូលរួមព្រឹត្តិការណ៍មួយ។ ២ថ្ងៃក្រោយមក ពួកគេ ត្រូវបានចាប់ខ្លួន នៅឯសណ្ឋាគារដែលពួកគេស្នាក់នៅ ទាក់ទងនឹងប៉ាស្ព័រក្លែងក្លាយ៕

ប្រភព៖ AFP
ប្រែសម្រួល៖ លាភ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation