សម្តេចក្រឡាហោម ស ខេង បញ្ជារឱ្យបកស្លាកគណបក្សចេញពីឡានស្លាកលេខនគរបាល ហើយដាក់ពិន័យម្ចាស់ឡាន
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ ករណីរថយន្តស្លាក់លេខនគរបាលជាតិ មានបិទស្លាកគណបក្សប្រជាជនកម្ពុជាក្នុងយុទ្ធនាការឃោសនា រកសំលេងឆ្នោត ដែលត្រូវបានចុះផ្សាយលើសារព័ត៌មាននិងបណ្តាញសង្គមនោះ ឥលូវនេះត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញបញ្ជារឱ្យស្រាវជ្រាវ និងចាត់វិធានការ។ 


ប្រភពពីអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ឱ្យដឹងនៅថ្ងៃសុក្រនេះថា អគ្គស្នងការដ្ឋាននគរបាលជាតិបានស្រាវជ្រាវរក ឃើញថា រថយន្ត Lexus ដែលពាក់ស្លាកលេខ នគរបាល 2-0996 គឺជារបស់មន្ត្រី នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ ។ 

ក្នុងករណីនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ ដោយបានចាត់ វិធានការយករថយន្តនោះ មកបកស្លាកគណបក្សចេញ និង បានដាក់ពិន័យដល់មន្ត្រី ដែលបានប្រព្រឹត្តកំហុស ។
ជាមួយគ្នានេះ អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ ក៏បានបញ្ជូនសំណុំរឿងករណីនេះ ទៅគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីចាត់វិធានការតាមនីតិវិធី និង ច្បាប់បោះឆ្នោតដែរ។ 


សូមជំរាបថា ក្នុងយុទ្ធនាការឃោសនារកសំលេងឆ្នោតដែលចាប់ផ្តើមតាំងពីថ្ងៃទី ៧ ខែកក្តដា គេឃើញមានករណីប្រើប្រាស់ រថយន្តដែលជាទ្រព្យសម្បត្តិរដ្ឋមួយចំនួនតូច ក្នុងការដង្ហែរក្បួនឃោសនាដែលខុសពីលក្ខន្តិកៈរបស់គ.ជ.ប ដែលក្នុងនោះ ដូចជា ប្រើប្រាស់រថយន្តដែលមានស្លាកលេខរដ្ឋសភា ,ស្លាកលេខនគរបាលនិងស្លាកលេខខម ជាដើម៕

អត្ថបទ ៖ អោម ចែតច័ន្ទណារ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation