ទម្លាប់មិនល្អពេលយប់ប៉ុន្មានយ៉ាងនេះ អាចធ្វើឲ្យយើងឡើងទម្ងន់ដោយមិនដឹងខ្លួន
| សុខភាព
SHARE


គ្នាយើងមួយចំនួនខិតខំប្រឹងប្រែងក្នុងការសម្រកទម្ងន់ និងរក្សាទម្ងន់កុំឲ្យឡើងដោយការតមអាហារ ឬអនុវត្តតាមវិធីផ្សេងៗ។ ប៉ុន្តែដឹងទេថាការឡើងទម្ងន់អាចបណ្ដាលមកពីទម្លាប់មិនល្អនៅពេលយប់មួយចំនួនដែលយើងតែងប្រព្រឹត្តិ។

១. គេងមិនគ្រប់គ្រាន់
គេងមិនគ្រប់គ្រាន់អាចប៉ះពាល់ដល់ការធ្វើមេតាបូលីស ដោយធ្វើឲ្យការធ្វើមេតាបូលីសយូរជាងមុន។ ម៉្យាងទៀត ការគេងមិនគ្រប់គ្រាន់បង្កើនកម្រិតអ័រម៉ូនករទីសូ (អ័រម៉ូនស្ត្រេស) និងធ្វើឲ្យយើងហត់ និងមិនចង់ហាត់ប្រាណ។

២. របបអាហារពេលល្ងាច
ការញ៉ាំអាហារពេលល្ងាចច្រើន ឬអាហារដែលសម្បូរដោយកាបូអ៊ីដ្រាត និងប្រូតេអ៊ីនធ្វើឲ្យការរំលាយអាហារប្រើពេលយូរ។

ការញ៉ាំអាហារបំពងពេលល្ងាចក៏អាចធ្វើឲ្យឡើងទម្ងន់ដែរ ព្រោះអាហារប្រភេទនេះមានកាឡូរីច្រើន ហើយយើងនឹងទទួលបានកោសិកាខ្លាញ់បន្ថែម។ មិនត្រឹមតែប៉ុណ្ណោះ នៅអាចរំខានដំណេកយើងទៀតផង។

ក្រៅពីប្រភេទអាហារដែលបានរៀបរាប់ខាងលើ អាហារមានជាតិហឹរក៏បង្កការលំបាកដល់ការរំលាយអាហារ និងធ្វើឲ្យប៉ះពាល់ដល់ដំណេកដូចគ្នា។

៣. ញ៉ាំបង្អែម និងអាហារសម្រន់
បង្អែមដែលមានជាតិស្ករ និងម្សៅអាចបំលែងទៅជាខ្លាញ់ ហើយយើងមិនអាចដុតបំផ្លាញកាឡូរីទាំងនោះនៅពេលយប់ទេ ដែលនេះជាហេតុធ្វើឲ្យយើងឡើងទម្ងន់។ ក្រៅពីបង្អែម ការញ៉ាំអាហារសម្រន់ក្រោយអាហារពេលល្ងាចផ្តល់ថាមពលបន្ថែម ដែលអាចនឹងបង្កឲ្យមានការលំបាកក្នុងការគេង។ ដូចនេះយកល្អគួរចៀសវាងអាហារសម្រន់ដូចជានំប៉័ង និងនំឃុកគីជាដើម។

៤. មិនញ៉ាំអាហារពេលល្ងាច
ការមិនញ៉ាំអាហារពេលល្ងាចមិនអាចជួយយើងឲ្យស្រកទម្ងន់បានច្រើនទេ ព្រោះការមិនញ៉ាំអាហារធ្វើឲ្យការធ្វើមេតាបូលីសយូរ និងធ្វើឲ្យយើងកាន់តែឃ្លាននៅពេលបន្ទាប់។ ក្រៅពីនេះក៏អាចបង្កបញ្ហាផ្សេងដូចជាធ្វើឲ្យបាត់បង់ជាលិកាសាច់ដុំ និងស្បែកយារធ្លាក់។ ប្រសិនជាយើងមិនចង់ញ៉ាំអាហារពេលយប់ យើងអាចញ៉ាំផ្លែឈើជំនួសបាន។


៥. ញ៉ាំគ្រឿងស្រវឹង ឬជាតិកាហ្វេអ៊ីន
ផលិតផលទាំងនេះសុទ្ធតែប៉ះពាល់ដល់ដំណេក និងមានកាឡូរីច្រើន។ យកល្អយើងគួរញ៉ាំទឹកផ្លែឈើស្រស់ ទឹកដោះគោក្ដៅឧណ្ហៗ ឬផឹកទឹកធម្មតាបាន៕

ប្រភព៖ www.hellokrupet.com



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation