ឃាតករដែលចាក់សម្លាប់មិត្តភក្តិខ្លួនឯង នៅស្រុកស្អាង ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនបានហេីយ
| សន្តិសុខសង្គម
SHARE


ដោយ៖ គង់ ប៊ុនណា

កណ្តាល៖ ឃាតករដែលសង្ស័យចាក់សម្លាប់មិត្តភក្តិខ្លួនឯង នៅស្រុកស្អាង ខេត្តកណ្តាល ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនបានហេីយ នៅខេត្តពោធិ៍សាត់ នៅព្រលប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ។ នេះបើយោងតាមការឱ្យដឹងពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ។

ការឃាត់ខ្លួននេះ ដឹកនាំដោយលោកវរសេនីយ៍ឯក ឡាក់ ម៉េងធី នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ខាននគរបាលខេត្តកណ្តាល និង មានការសម្របសម្រួលនីតិវិធីពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ។

សូមបញ្ជាក់ថា ជនល្មើសឈ្មោះ គក សំបូរ ហៅអាធំ អាយុ២០ឆ្នាំ គឺ ជាមិត្តភក្តិជិតដិតនឹងគ្នាជាមួយជនរងគ្រោះដែលដែលត្រូវបានគេសម្លាប់។ អំពើឃាតកម្មនេះ បានកើតឡើងកាលពីវេលាម៉ោង១៨:៣០នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិក្បាលកោះ ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល។

បើយោងតាមដំណេីររឿង គឺ នៅថ្ងៃកើតហេតុ ឈ្មោះ គក សំបូរ ហៅអាធំ បានឈ្លោះគ្នាជាមួយអ្នកដទៃទេ ក្នុងវង់ផឹកស៊ី ប៉ុន្តែ ជនរងគ្រោះឈ្មោះ លី ពីពី បានស្តីប្រដៅថាឱ្យ ក្នុងនាមជាមិត្តភក្តិ ថាផឹកស៊ីស្រវឹងចេះតែបង្ករឿងបែបនេះ ធ្វើឱ្យជនល្មើស គក សំបូរ ខឹងតែម្តង។ លុះដល់ពេលជនរងគ្រោះជិះម៉ូតូចេញ ក៏ជនល្មើសជិះតាមពីក្រោយ ចាក់សម្លាប់តែម្តង រួចបានគេចខ្លួនបាត់ស្រមោល រហូតដល់ព្រលប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ទើបចាប់ខ្លួនបាន ដោយគេចខ្លួនទៅខេត្តពោធិ៍សាត់៕





Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation