ចូលស្តីដណ្តឹងមិនបាន ខឹងពេក ចាក់សម្លាប់ រួចរត់ទៅចងក សម្លាប់ខ្លួនជាក្រោយ
| សន្តិសុខសង្គម
SHARE



ភ្នំពេញ៖ នារីវ័យក្មេងរូបស្រស់ម្នាក់ត្រូវឃាតក ចាប់បណ្តាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ និង៥០នាទី ព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ទីតាំងនៅម្តុំតំបន់សេដ្ឋកិច្ចពិសេសកំបូលភ្នំពេញ។

នារីរងគ្រោះ មានឈ្មោះយឺន ស្រីនី ម៉ូតូម៉ាកហុងដាហ្ស៊ូមមើរ ពណ៌ខ្មៅលាយទឹកក្រូច ពាក់ផ្លាក់លេខ ភ្នំពេញ 1DP- 0547។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺបុរសដែលបានចាក់នារីម្នាក់ ស្លាប់កណ្ដាលផ្លូវនោះ បានរត់ទៅចងក.សម្លាប់ខ្លួនភ្លាមៗ នៅក្នុងបរិវេណវត្តស្ងួនពេជ្យ សង្កាត់កំបូល ខណ្ឌកំបូល នាវេលា ម៉ងប្រមាណ១០:៣០ នាទី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០។

នៅពេលនេះ មិនទាន់អាចកំណត់ នូវអត្តសញ្ញាណឃាតកនៅ ទ្បេីយទេ ហេីយមូលហេតុឈានទៅដល់ការចាក់សម្លាប់ ហេីយ រត់មកចង់កបែបនេះ តាមមិត្តភ័ក្កនារីរងគ្រោះ បានបង្ហេីបថា បុរសជាឃាតក បានចូលស្ដីដណ្ដឹងជាច្រេីនដង តែខាងស្រីគេមិនព្រម ទេីបចាក់សម្លាប់បែបនេះទៅ។

សាកសពបុរសជាឃាតក សមត្ថកិច្ចកំពុង ធ្វើកោសល្យវិច្ឆ័យ ព្រមទាំងធ្វើកំណត់ហេតុ ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation