ព្រឹកនេះ! សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៥ នៃទិវាកងរាជអាវុធហត្ថ
| ព័ត៌មានជាតិ
SHARE

(ស្វាយរៀង) ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៤ ខែកក្កដា​ ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៥ នៃទិវាកងរាជអាវុធហត្ថ ដែលបានប្រារព្ធឡើង នៅភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

កម្មវិធីនាព្រឹកនេះ ត្រូវបានប្រារព្ធឡើង ដោយមានការចូលរួមកងកម្លាំងកងរាជអាវុធហត្ថ ប្រមាណ៨០០នាក់ ដែលចល័តមកពីសាលាកងរាជអាវុធហត្ថកំបូល និងមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជុំរាយ។

សូមជម្រាបផងដែរថា កងរាជអាវុធហត្ថកម្ពុជា ត្រូវបានបង្កើតឡើង កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៣ ដើម្បីចូលរួមចំណែក ក្នុងការអនុវត្ត គោលនយោបាយសន្តិសុខសង្គម ដូចជា ទប់ស្កាត់ការជួញដូរមនុស្ស អាវុធ និងគ្រឿងញៀនជាដើម។ ក្រៅពីនោះ កងរាជអាវុធហត្ថ ក៏បានចូលរួមចំណែក ក្នុងការជួយសង្គ្រោះដល់ប្រជាជន នៅអំឡុងពេល មានគ្រោះធម្មជាតិនានាផងដែរ៕


អត្ថបទ ៖ សន ពិសិដ្ឋ
រូបភាព ៖ អេង សុគុណ, លឹម មុនី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation