សន្តិសុខសង្គម

ឃាតក ជាកូនបង្កេីតសម្លាប់ម្តាយនៅខណ្ឌពោធិ៍សែនជ័យ ត្រូវបានចាប់ខ្លួនហេីយ នៅខណ្ឌសែនសុខ

image


ភ្នំពេញ៖កូនប្រុសបង្កើតចិត្តតិរច្ឆានកាត់ក្បាលម្តាយរបស់ខ្លួន ក្នុងបុរីសឡា៣ នៅចំណុចខាងកើតពេទ្យមូលមិត្ត ភូមិចោមចៅ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បានហេីយ នៅក្រោយសាកលវិទ្យាល័យ IU នៃខណ្ឌសែនសុខ ។

នេះបេីតាមលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ថ្លែងប្រាប់ជាបឋម មកកាន់អ្នកសារព័ត៌មាន មុននេះបន្តិច ។

ជនសង្ស័យ បម្រុងចងកសម្លាប់ខ្លួន តែត្រូវសមត្ថកិច្ចទៅដល់ទាន់ ។

បច្ចុប្បន្ននេះ ជនសង្ស័យ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ជាម្ចាស់ករណី ដេីម្បីបន្តនីតិវិធី ៕


ព័ត៌មានទាក់ទង...