ការផលិតអំបិលធ្លាក់ចុះដោយសារកត្តាភ្លៀងធ្លាក់ក្នុងរដូវផលិត​ ដែលធ្វើអោយឆ្នាំនេះអាចខ្វះអំបិលពី៣ម៉ឺនទៅ៥ម៉ឺនតោន
| ព័ត៌មានជាតិ
SHARE

ខេត្តកំពត ៖ ឯកឧត្តមជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តបានអញ្ជើញជួបប្រជុំជាមួយមន្ត្រីមន្ទីរ អង្គភាពពាក់ព័ន្ធនិងហសហគមន៍អ្នកផលិតអំបិលខេត្តកំពត-កែបដើម្បីពិភាក្សាជាបន្ទាន់ ក្នុងគោលបំណងរិះរកមធ្យោបាយបច្ចេកទេកនៃការផលិតអំបិលសម្រាប់ជាការឆ្លើយតបតម្រូវការប្រើប្រាស់ក្នុងប្រទេសអោយបានគ្រប់គ្រាន់តាមសេចក្ដីត្រូវការនាពេលខាងមុខ។

ឯកឧត្តមជាវ តាយបានបញ្ជាក់ថា អំបិលគឺជាផលិតផលមួយ មានការផលិតតែនៅក្នុងខេត្តកំពតនិងខេត្តកែបនៃប្រទេសកម្ពុជាយើងប៉ុណ្ណោះ ហើយអំបិលក៏បានបម្រើនូវប្រយោជន៍សំខាន់ច្រើនយ៉ាងនៃសេចក្ដីត្រូវការរបស់មនុស្ស ទាំងជីវភាពប្រចាំថ្ងៃ ក៏ដូចវិស័យឧស្សាហកម្ម សិប្បកម្ម និងកសិកម្មផងដែរ។ក៏ប៉ុន្តែនៅប្រទេសកម្ពុជាយើងការផលិតអំបិលបច្ចុប្បន្ននេះផ្នែកទៅតាមលក្ខណៈធម្មជាតិផ្ដេកផ្ដួលទៅតាមរដូវកាលនិងអាកាសធាតុអំណោយផលដែលធ្វើអោយការផលិតទទួលទិន្នផលមិនទៀងទាត់។ ជាក់ស្ដែងការផលិតអំបិលឆ្នាំ២០១៨នេះមិនបានទទួលលទ្ធផលល្អឡើយដោយមូលហេតុអាកាសធាតុមិនអំណោផលដោយសារមានភ្លៀងធ្លាក់ពេញមួយរដូវនៃការផលិត។

ដោយមើលឃើញពីហេតុផលទាំងនេះ សម្រាប់ជាចក្ខុវិស័យវែងឆ្ងាយដើម្បីបញ្ជៀសនូវហានីភ័យកើតឡើងពីបញ្ហាការផ្គត់ផ្គង់សេចក្ដីត្រូវការអំបិលប្រើប្រាស់គ្រប់គ្រាន់ក្នុងប្រទេសក៏ដូចជាការនាំចេញផងដែរសម្រាប់នៅពេលខាងមុខ។ ដូច្នេះការជួបប្រជុំនាពេលនេះ គឺក្នុងគោលបំណងរួមគ្នា ពិភាក្សារកយុទ្ធសាស្ត្រថ្មីៗដើម្បីផលិតអំបិលអោយទទួលបានទាំងគុណភាណនិងបរិមាណច្រើមសំដៅឆ្លើយតបអោយបានទៅនឹងតម្រូវការផ្គត់ផ្គង់ប្រើប្រាស់គ្រប់គ្រាន់សម្រាប់ក្នុងប្រទេសក៏ដូចជាការនាំពេញ។ ដោយយើងមិនអាចផ្ដេកផ្ដួលតែលើកត្តាធម្មជាតិអំណោយផលតែមួយមុខប៉ុណ្ណោះបានទេ បើនៅតែផ្ដេកផ្ដួលយ៉ាងនេះនៅពេលខាងមុខគឺយើងនៅតែជួបបញ្ហាប្រឈមខ្វះខាតអំបិលសម្រាប់ផ្គត់ផ្គង់លើទីផ្សារប្រើប្រាស់ដដែលដូចដែលយើងកំពុងបារម្មណ៍ដូចសព្វថ្ងៃនេះ។

ឯកឧត្តម អភិបាលខេត្តកំពតក៏បានដាក់នូវសំណូមពរអោយថ្នាក់ដឹកនាំព្រមទាំងសមាជិកសហគមន៍អ្នកផលិតអំបិលក៏ដូចមន្ទីរជំនាញ នូវអ្វីមានហានីភ័យ អ្វីដែលមានបញ្ហាប្រឈមត្រូវរួមគ្នាធ្វើ ដោះស្រាយនិងទទួលខុសត្រូវ ។ពិសេសនៅចំពោះមុខនេះយើងត្រូវរួមគ្នាពិភាក្សា ពិនិត្យមើលថាតើធ្វើដូចម្ដេចជម្រើសមួយណាល្អ ក្នុងការរកយុទ្ធវិធី តាមលក្ខណៈបច្ចេសទេសនិងបទពិសោធន៍ទាន់សម័យ ដើម្បីផលិតអំបិលបានប្រើប្រាស់គ្រប់គ្រាន់និងមិនមានកើតហានីភ័យនៅចំពោះមុខដោយយើងមិនត្រូវផ្ដេកផ្ដួលតែលើកត្តាអាកាសធាតុអំណោយផលនោះទេ។

ជាមួយគ្នានោះឯកឧត្តអភិបាលខេត្តក៏បានណែនាំដល់សហគមន៍ក៏ដូចមន្ទីរឧស្សាហកម្មនិងសិប្បកម្ម មានការប្រុងប្រយ័ត្នទប់ស្កាត់ថែរក្សាផ្ទែដីសម្រាប់ផលិតអំបិលទាំងបរិមាណផ្ទៃដីនិងតួលេខអោយនៅដដែលនិងសំណូមពរអោយអ្នកមានស្រែផលិតអំបិលត្រូវផលិតអោយអស់លទ្ធភាពមានសូមកុំផ្ដេកផ្ដួលរងចាំតែអន្តរាគមន៍ពីរាជរដ្ឋាភិបាលនៅក្នុងដំណាក់កាលនេះ។ចំពោះបញ្ហាការសំណើរបស់សហគមន៍អ្នកផលិតអំបិល ស្ដីពីការសុំនាំចូលអំបិលមកផ្គត់ផ្គង់ចែកចាយក្នុងប្រទេសដោយរួចពន្ធនៅដំណាក់កាលនេះផងដែរ។

ឯកឧត្តមអភិបាលខេត្តក៏បានណែនាំអោយ សហគមន៍និងមន្ទីរឧស្សាហកម្មនិងសិប្បកម្ម ត្រូវធ្វើឯកសារ ពាក់ព័ន្ធទៅរាជរដ្ឋាភិបាកអោយបានឆាប់និង ដោយផ្អែកការណែនាំពីស្ដង់ដារផលិតផលអំបិលរបស់ក្រសួងពាក់ព័ន្ធផងដែរ។

សូមបញ្ជាក់ថា ផ្អែកលើរបាយការណ៍របស់សហគមន៍អ្នកផលិតអំបិលខេត្តកំពត-កែបការផលិតអំបិលក្នុងរយៈ៤ឆ្នាំជាប់គ្នាពីឆ្នាំ២០១៤ដល់ឆ្នាំ២០១៧បានទទួលបរិមាណអំបិលនៅចន្លោះពីជាង១៤ម៉ឺនតោនដល់ជាង១៧ម៉ឺនតោន តែនៅក្នុងឆ្នាំ២០១៨នេះការផលិតធ្លាក់ចុះដោយសារកត្តាភ្លៀងធ្លាក់ពេញមួយរដូវផលិត។ហើយបច្ចុប្បន្នអំបិលនៅសល់ក្នុងឃ្លាំងមានប្រមាណ២ម៉ឺនតោនប៉ុណ្ណោះ បើប្រៀបធៀបទៅបណ្ដាឆ្នាំមុនៗអាចខ្វះអំបិលចន្លោះពី៣ម៉ឺនតោនទៅ៥ម៉ឺនតោន ដែលកត្តាទាំងនេះធ្វើអោយទាំងអាជ្ញាធរខេត្តក៏ដូចមន្ទីរជំនាញនិងសហគមន៍អ្នកផលិតអំបិលត្រូវបាននិងកំពុងគិតគូររកដំណោះស្រាយនៅចំពោះមុខនេះ៕

អត្ថបទ ៖ ប៉ៃ​ សុឃីម SHV

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation