សមត្ថកិច្ច ប្រគល់ម៉ូតូ ៤គ្រឿងជូនពលរដ្ឋវិញ ក្រោយបង្ក្រាបក្រុមចោរលួច-ប្លន់ ដ៏សកម្ម៣នាក់
| សន្តិសុខសង្គម
SHARE



គង់ ប៊ុនណា

តាកែវ៖ អធិការនគរបាលស្រុកបាទី បានប្រគល់ម៉ូតូចំនួន ៤គ្រឿង ជូនដល់ប្រជាពលរដ្ឋដែលជាម្ចាស់ដើមវិញ ក្រោយពីបង្ក្រាបបានពីក្រុមចោរ ៣នាក់ នេះបើតាមការឱ្យដឹងពីលោកវរសេនីយ៍ទោ ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី ខេត្តតាកែវ នៅថ្ងៃទី៣១ ខែកញ្ញា ឆ្នាំ២០២០។

លោក ឆាយ កែវមុន្នី បានឱ្យដឹងដែរថា នៅមានម៉ូតូចំនួន ៣គ្រឿងទៀត ដែលមិនទាន់រកម្ចាស់ឃើញនៅឡើយ តែត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ រង់ចាំម្ចាស់មកយក។ ក្រុមចោរលួចប្លង់យ៉ាងសកម្មទាំង៣នាក់នោះ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តតាកែវរួចហើយដែរ ដើម្បីចាត់ការតាមផ្លូវច្បាប់។

សូមជម្រាបថា កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកបាទី ខេត្តតាកែវ បង្ក្រាបបានក្រុមចោរប្លន់យ៉ាងសកម្មចំនួន៣នាក់ ដែលតែងតែធ្វើសកម្មភាពប្លន់ម៉ូតូ លួចកាច់កម៉ូតូរបស់ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តតាកែវ និងឆ្លងខេត្តផ្សេងទៀតផងដែរ ដោយបានរឹបអូសម៉ូតូ៦គ្រឿង និងវត្ថុតាងជាច្រើនទៀត៕



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation