ព័ត៌មានជាតិ

ក្រុមការងារចល័តក្រសួងសាធារណការ ឆ្មក់ចុះត្រួតពិនិត្យ និងឃាត់យានយន្ត ១០គ្រឿង ខេត្តកំពង់ធំ ដែលដឹកលើសទម្ងន់កម្រិតកំណត់

image

កំពង់ធំ៖ ក្រុមការងារចល័តត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ បានចុះឆ្មក់ត្រួតពិនិត្យ និងឃាត់យានយន្ត សរុបចំនួន ១០គ្រឿង ដែលបានដឹកលើសទម្ងន់។

ការឆ្មក់ចុះត្រួតពិនិត្យពីសំណាក់ក្រុមការងារចល័តនេះ បានធ្វើឡើងនៅទីតាំង ពីរកន្លែង គឺ ស្រុកបារាយណ៍ និងស្រុកសន្ទុក ខេត្តកំពង់ធំ ដែលរថយន្តទាំង១០គ្រឿងនោះ គឺដឹកទំនិញដូចជា ដំឡូង, ស្រូវ និង ជ័រកៅស៊ូក្រែប។

ក្នុងចំណោមរថយន្តទាំង១០គ្រឿងនោះ មានរថយន្តចំនួន៨គ្រឿងដឹកលើសទម្ងន់ខុសពីច្បាប់កំណត់ចាប់ពី១២តោន រហូតដល់២៥តោន។ ចំណែករថយន្ត២គ្រឿងទៀត ដឹកមិនលើសទម្ងន់ទេ ដូច្នេះក្រុមងារបានអនុញ្ញាតឱ្យធ្វើចរាចរណ៍បន្តទៀត។ ចំពោះរថយន្តចំនួន៨គ្រឿង ដែលលើសទម្ងន់នោះ ក្រុមការងារកំពុងបន្តអនុវត្តទៅតាមនីតិវិធីច្បាប់៕



ព័ត៌មានទាក់ទង...