បញ្ជូនស្ត្រីម្នាក់ និងប្រុសសាហាយស្មន់ទៅតុលាការ ករណីរួមគ្នាស្ទាក់សម្លាប់ប្ដីខ្លួនឯង
| សន្តិសុខសង្គម
SHARE


កំពង់ស្ពឺ៖ មានករណីស្ត្រីម្នាក់ បានផិតក្បត់ប្ដី ហើយបានប្រើល្បិចដោយបានរៀបចំផែនការជាក់លាក់ជាមួយប្រុសសាហាយ សម្លាប់ប្ដីខ្លួនឯង តែមិនបានសម្រេច។

ករណីនេះបានកើតឡើងនៅយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ស្ត្រីផិតក្បត់មានឈ្មោះ ឃឹន ស្រីរដ្ឋ អាយុ ១៩ឆ្នាំ មុខរបរនៅផ្ទះ រស់នៅក្នុងភូមិអង្គតាឯក ឃុំភ្នំតូច ស្រុកឧដុង្គ ចំណែកប្រុសសាហាយ មានឈ្មោះ ធីម ធា (ហ័ង) ។

យោងតាមចម្លើយជនសង្ស័យទាំងពីរនាក់នោះបានឱ្យដឹងថា ដំបូងស្ត្រីផិតក្បត់ប្តីនោះ បានប្រើល្បិចឱ្យប្តីរបស់ខ្លួនឈ្មោះ ជឿន ធារ៉ា អាយុ ១៧ឆ្នាំ រស់នៅភូមិអង្គតាឯក ឃុំភ្នំតូច ស្រុកឧដុង្គ ឱ្យជូនទៅហូបមីហឹរ នៅផ្សារថ្នល់ទទឹង លុះដល់ម៉ោង៨យប់ ទើបត្រឡប់ទៅវិញ។ ខណៈនោះ ឈ្មោះ ស្រីរដ្ឋ (ស្រី្តជិតក្បត់) បានទូរស័ព្ទហៅឱ្យឈ្មោះ ធីម ធា (ហ័ង) អាយុ២០ឆ្នាំ មកស្ទាក់សម្លាប់ប្ដីខ្លួនឯង។

នៅពេលពួកគេ ជិះតាមផ្លូវលេខ ៥១ ដល់ចំណុចខាងត្បូងវត្តអង្គតាឡិក ស្ថិតក្នុងភូមិអង្គតាឡឹក ឃុំសំបូរ ស្រុកសំរោងទង, ជនសង្ស័យ បានឃាត់ម៉ូតូជនរងគ្រោះ រួចឈ្មោះ ស្រីរដ្ឋ ចុះពីលើម៉ូតូ និងបានយកដាវកាប់លើឈ្មោះ ជឿន ធារ៉ា(ប្តី) តែកាប់មិនត្រូវជនរងគ្រោះ។

ចំណែកជនសង្ស័យ(សាហាយ) បានជិះម៉ូតូដឹកឈ្មោះ ស្រីរដ្ឋ ទៅលេងសួនច្បារ ខេត្តកំពង់ស្ពឺ។ ពេលនោះជនរងគ្រោះដែលជាប្ដី បានទៅដាក់ពាក្យបណ្តឹង ហើយបានឈានដល់ការចាប់ខ្លួន ជនសង្ស័យទាំងពីរនាក់ ទៅឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្ត រង់ចាំចំណាត់ការ។

ដោយឡែក នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកំពង់ស្ពឺ បានបញ្ជូនស្ត្រី និងប្រុសសាហាយ ដែលបានរួមគ្នាស្ទាក់សម្លាប់ប្ដីនោះ ទៅតុលាការ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation