កីឡា

អ្នកចាត់ការ Chelsea ថាទិញ Thaigo Silva មកចូលរួមព្រោះតែរូបគេមានភាពជាអ្នកដឹកនាំ

image

Premier League៖ អ្នកចាត់ការក្រុមតោខៀវ Chelsea លោក Frank Lampard បានធើ្វការសរសើរដល់ភាពជាអ្នកដឹកនាំរបស់ខ្សែការពារកណ្ដាល គឺកីឡាករ Thiago Silva ដែលនេះជាមូលហេតុធំធើ្វឱ្យលោកសម្រេចនាំយករូបគេមកចូលរួមជាមួយក្លិបតោខៀវ Chelsea បើទោះជាគេមានវ័យ៣៥ឆ្នាំហើយក៏ដោយ។

អតីតខែ្សការពាររបស់ក្រុម PSG និងជម្រើសជាតិប្រេស៊ីលនេះ បានចុះកុងត្រាចំនួន១ឆ្នាំលេងនៅកីឡដា្ឋន Stamford Bridge ជាមួយនឹងជម្រើសបន្ដ១ឆ្នាំទៀត។

ក្នុងនោះដែរ លោក Lampard ប្រាប់ដល់គេហទំព័រក្លិបផ្ទាល់ថា៖ "ពួកយើងមានកីឡាករភាគច្រើនវ័យក្មេង ដូចដែលឃើញកាលពីឆ្នាំមុន"។ មានការប្រកួតខ្លះ លោកត្រូវការសំឡេងពីកីឡាករណាដែលមានភាពជាអ្នកដឹកនាំពីធម្មជាតិ ដូច្នេះការដែលនាំយក Silva ចូលរួមនេះ គឺជារឿងដ៏ត្រឹមត្រូវបំផុត។

សូមបញ្ចាក់ផងដែរថា Thiago Silva បានសាងស្នាដៃនៅ PSG រយៈពេល៨ឆ្នាំ លេងបាន ៣១៥ប្រកួត នឹងជួយឱ្យ PSG ឡើងវគ្គផ្ដាច់ព្រ័ត្រកាលពីរដូវកាមុនផងដែរ៕