ខ្សែបម្រើ Donny van de Beek បញ្ចប់ការពិនិត្យសុខភាព មុនឈានដល់ការផ្ទេរមកកាន់ Man UTD
| កីឡា
SHARE

Premier League៖ បើតាមការចុះផ្សាយរបស់សារព័ត៌មាន Sky Sports បានឱ្យដឹងថា ខ្សែបម្រើ Donny van de Beek (ដូននី វាន ដេ បេក) បានបញ្ចប់ការពិនិត្យសុខភាពនៅប្រទេសហុល្លង់ មុនពេលការផ្ទេរចេញពីក្លិប Ajax (អាសាក) ទៅកាន់ក្លិប Manchester United ក្នុងតម្លៃ៤០លានផោន។ 

កីឡាករវ័យ២៣ឆ្នាំ នឹងធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេស ក្រោយពីលេងឱ្យក្រុមជម្រើសជាតិហុល្លង់ក្នុងក្របខណ្ឌ UEFA Nations League (យូហ្វា នេសិន លីគ) ដោយប៉ះប៉ូឡូញ នៅថ្ងៃទី៤ ខែកញ្ញា និងប៉ះអ៊ីតាលី នៅ៣ថ្ងៃបន្ទាប់។

រូបគេ នឹងចុះកុងត្រារយៈពេល៥ឆ្នាំ ជាមួយ Man UTD ហើយគេក៏ត្រៀមខ្លួនរួចរាល់សម្រាប់ការបង្ហាញខ្លួនក្នុងការប្រកួតបើករដូវកាល 2020-21 ជាមួយក្លិបផងដែរ។

Donny van de Beek ជាកីឡាករដំឡើងពីថ្នាលយុវជន Ajax មកក្រុមធំនៅឆ្នាំ ២០១៥ ដោយបង្ហាញខ្លួនបាន ១៧៥ដង ស៊ុតបាន៤១គ្រាប់ និងបានជួយក្រុមឈ្នះជើងឯកលីគកំពូលហុល្លង់នៅរដូវកាល 2018-19 និងជើងឯករង UEFA Europa League រដូវកាល 2016-17 ផងដែរ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation