កីឡាករសែប Novak Djokovic ឆ្លងផុតជុំទី១ ការប្រកួតវាយកូនបាល់ពានរង្វាន់ US Open 2020
| កីឡា
SHARE

អាមេរិក៖ ការប្រកួតវាយកូនបាល់កម្រិត Grand Slam ពានរង្វាន់ US Open 2020 បានចាប់ផ្តើមដំណើរការជាផ្លូវការ ដែលធ្វើឡើង នាទីក្រុង New York សហរដ្ឋអាមេរិក។

ជាលទ្ធផលការប្រកួតជុំបើកឆាកនេះ គឺកីឡាករកំពុងឈរលេខ១ពិភពលោក Novak Djokovic បានទទួលជ័យជម្នះលើ កីឡាករបូស៊្នី Damir Džumhur ក្នុងលទ្ធផល 6-1 6-4 និង 6-1។

ឡើងទៅជុំទី២ Novak Djokovic នឹងទៅជួបកីឡាករអង់គ្លេស Kyle Edmund ដែលបានយកឈ្នះកីឡាករកាហ្សាក់ស្ថាន Alexander Bublik។

១គូទៀតគឺ កីឡាករម្ចាស់ផ្ទះ Steve Johnson បានយកឈ្នះមិត្តរួមជាតិ John Isner តាមរយៈលទ្ធផល 6-7, 6-3, 6-7, 6-3 និង 7-6 ដើម្បីឡើងទៅជួបកីឡាករលីទុយអានី Ričardas Berankis ដែលបានទម្លាក់កីឡាករអ៊ីតាលី Federico Gaio។

សូមបញ្ជាក់ថា  ការប្រកួតវាយកូនបាល់ ពានរង្វាន់ US Open 2020 នឹងដំណើរការពីថ្ងៃទី ៣១ ខែសីហា ដល់ ថ្ងៃទី ១៣ ខែកញ្ញា។ ជើងឯកនៃកម្មវិធីនឹងទទួលបានប្រាក់រង្វាន់ប្រមាណ ៣លានដុល្លារអាមេរិក។

ដោយឡែក កីឡាករអេស្ប៉ាញ Rafael Nadal ជាអ្នកការពារជើងឯកនៃកម្មវិធីឆ្នាំនេះ ប៉ុន្តែរូបគេសម្រេចមិនចូលរួមការប្រកួតឡើយ ដោយសារការព្រួយបារម្ភពីការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩។ កីឡាករស្វីស Roger Federer ក៏មិនបានចូលរួមការប្រកួតដែរ ដោយសារតែរបួសជង្គង់ ដែលធ្វើការប្រកួត US Open ឆ្នាំនេះ ក្លាយជាការប្រកួតដំបូងដែលមិនមានវត្តមានកីឡាករជើងខ្លាំងទាំង២ព្រមគ្នា៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation