ទីបំផុត តុលាការខេត្តកំពង់ឆ្នាំង បានចេញដីកាឃុំខ្លួនកូនឧកញ៉ា ញឹក ផន ហៅ តាកៅ ដាក់ពន្ធនាគារ ពាក់ព័ន្ធប្រើប្រាស់អាវុធខុសច្បាប់
| សន្តិសុខសង្គម
SHARE


កំពង់ឆ្នាំង៖ ចៅក្រមនៃសាលាដំបូងខេត្តកំពង់ឆ្នាំង រសៀលថ្ងៃទី២ ខែកញ្ញា បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនឈ្មោះ ញឹក ផល ដែលជាកូនឧកញ៉ា ញឹក ផន ហៅ តាកៅ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោយមានជម្លោះជាមួយភាគីម្ខាងទៀត និងបានប្រើប្រាស់អាវុធខុសច្បាប់។

យោងតាមប្រភពពីសាលាដំបូងខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ព្រះរាជអាជ្ញាលោក អ៊ិត សុធា បានធ្វើការចោទប្រកាន់ឈ្មោះ ញឹក ផល ដែលជាកូនឧកញ៉ា ញឹក ផន ហៅ តាកៅ ចំនួន ៣បទល្មើស ពាក់ព័ន្ធនឹងការកាន់កាប់អាវុធ គំរាមកំហែង និងប្រើប្រាស់អាវុធដោយខុសច្បាប់។ សំណុំរឿង ត្រូវបានបញ្ជូនទៅលោកចៅក្រម ថាន់ ឡេង និងបានចេញដីកាឃុំខ្លួនឈ្មោះ ញឹក ផល ដាក់ពន្ធនាគាររួចហើយ។

គួររម្លឹកថា កូនប្រុសរបស់ឧកញ៉ា ញឹក ផន ដែលមានជម្លោះពាក្យសម្តីក្នុងរឿងបើកបររហូតដកកាំភ្លើងមកសម្ញែងនោះត្រូវបានកម្លាំងនគរបាលកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការខេត្តនៅព្រឹកថ្ងៃពុធ ទី០២ ខែកញ្ញា ឆ្នាំ២០២០។

សូមបញ្ជាក់ថា លោក ញឹក ផល ត្រូវបានឃាត់ខ្លួនកាលពីយប់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ បន្ទាប់ពីរូបលោកមានជម្លោះពេលកំពុងបើកបរលើដងវិថី ជាមួយអ្នកបើកបរម៉ូតូ នៅភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០។

យោងតាមវីដេអូដែលថត និងបង្ហោះដោយលោក ប្រាក់ សុបាន អាយុប្រមាណ ៣០ឆ្នាំ ជាគូជម្លោះជាមួយលោក ញឹក ផល គេបានឃើញលោក ញឹក ផល និយាយគំរាមបើករថយន្តបុកលោក សុបាន ជាអ្នកជិះម៉ូតូ។ មិនត្រឹមតែគំរាមបុក និងប្រើសម្តីធ្ងន់ៗដាក់ទៅបុរសជិះម៉ូតូនោះទេ បុរសជាអ្នកជិះរថយន្តនេះថែមទាំងបានទាញយកកាំភ្លើង AK៤៧ ចេញពីក្នុងរថយន្តមកកាន់សម្ញែងដាក់ភាគីជម្លោះថែមទៀតផង៕



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation