សន្តិសុខសង្គម

ផ្ទុះកង់រថយន្ត បណ្តាលឱ្យអ្នកបើកបរស្លាប់ និង៧នាក់ រងរបួសធ្ងន់ នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

image


កំពង់ឆ្នាំង ៖ គ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង បណ្តាលឱ្យអ្នកបើកបរ បានស្លាប់នៅនឹងកន្លែង និងមានអ្នករងរបួសចំនួន ៧នាក់ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១៦និង០០នាទីរសៀល នៅចំណុចស្ពានត្រាំរទេះ ស្ថិតក្នុងភូមិរមាស ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង លើផ្លូវក្រាលគ្រួសក្រហម លេខ ១៤៣៥ ។

តាមរបាយការណ៍បានឲ្យដឹងថា រថយន្តមួយគ្រឿង ម៉ាក HILUX VIGO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ រដ្ឋ66.2-0589 បើកបរដោយឈ្មោះ ឡោ ដាលីស ភេទស្រី អាយុ៣០ឆ្នាំ រស់នៅខណ្ឌដង្កោ ក្រុងភ្នំពេញ ដោយរថយន្តរបស់ជនរងគ្រោះបានផ្ទុះកង់ខាងស្តាំទាំងសងខាង ជាហេតុបណ្តាលឱ្យអ្នកបើកបរបានស្លាប់នៅហ្នឹងកន្លែង និងអ្នករួមដំណើរស្រី ០៦នាក់ របួសស្រាល និង របួសធ្ងន់បុរសម្នាក់ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានបញ្ជូនសាកសពយកមករក្សាទុកនៅមន្ទីរពេទ្យស្រុកទឹកផុស រង់ចាំបងប្អូនមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករបួសធ្ងន់បានបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង៕


ព័ត៌មានទាក់ទង...