កីឡា

ខ្សែប្រយុទ្ធ Luis Suarez មានភាគរយខ្ពស់ក្នុងការផ្ទេរទៅ Juventus ក្រោយចរចាតម្លៃខ្លួនត្រូវ

image

La Liga៖ ខ្សែប្រយុទ្ធ Luis Suarez មានដំណឹងថាកាន់តែកៀកខិតក្នុងការទៅលេងនៅក្រុម Juventus ក្រោយពីភាគីសាមីខ្លួននិងក្លិបចរចាត្រូវគ្នាលក្ខខណ្ឌផ្ទាល់ខ្លួន។ 

ប្រភពនៅអ៊ីតាលី បានបញ្ជាក់ថាក្រុម Juventus ក្រោមការដឹកនាំរបស់លោក Andrea Pirlo ជាអ្នកចាត់ការថ្មី បានផ្ដល់កុងត្រាឱ្យ Suarez ដល់ទៅ៣ឆ្នាំឯណោះ ជាមួយលក្ខខណ្ឌពិសេសៗជាច្រើនទៀត។ ទោះបីជារដូវកាលថ្មីមិនទាន់ចូលមកដល់មែនតែក្រោយការមកដល់របស់អ្នកចាត់ការថ្មី Ronald Koeman លោកធ្វើការរុះរើសមាជិកក្រុមមួយចំនួនចេញ ដូចជា Ivan Rakitic , Arturo Vidal ក្នុងនោះក៏មាន Luis Suarez ម្នាក់ផងដែរ។

សូមបញ្ចាក់ផងដែរថា Luis Suarez ជាកីឡាករទី៣ក្នុងចំណោមកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេក្នុងប្រវត្តិសាស្រ្ដ Barcelona ៕

ព័ត៌មានទាក់ទង...