លោក ដូណាល់ ត្រាំ បណ្តេញរដ្ឋមន្ត្រីការបរទេសអាមេរិកលោក រ៉ិច ធីលឡឺសុន ចេញពីតំណែង
| ព័ត៌មានអន្តរជាតិ
SHARE


កាលពីថ្ងៃអង្គារ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបណ្តេញរដ្ឋមន្ត្រីការបរទេសលោក រ៉ិច ធីលឡឺសុន (Rex Tillerson) ចេញពីតំណែងតាមរយៈការសរសេរបង្ហោះនៅលើគណនីធ្វីតធ័រ (Twitter) របស់លោក ហើយបានតែងតាំងនាយកទីភ្នាក់ងារចារកម្មជាតិលោក ម៉ៃ ផមភីអូ (Mike Pompeo) ជំនួសវិញ។


អ្នកនាំពាក្យឲ្យលោក ធីលឡឺសុន (Tillerson) បាននិយាយថា លោកទើបតែបានដឹងពីការបណ្តេញចេញនេះ នៅពេលដែលបានឃើញការបង្ហោះថ្លែងអំណរគុណលោកចំពោះការបំពេញការងារជាមន្ត្រីការទូតជាន់ខ្ពស់អាមេរិកនៅលើគណនីធ្វីតធ័រ (Twitter) របស់លោក ត្រាំ។


គួរបញ្ជាក់ថា លោក ធីលឡឺសុន មានការខ្វែងគំនិតគ្នាជាសាធារណៈជាមួយសេតវិមានជាបន្តបន្ទាប់ចាប់តាំងពីលោកត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសអាមេរិកកាលពីឆ្នាំមុនមក។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅខាងក្រៅសេតវិមានកាលពីថ្ងៃអង្គារ លោក ត្រាំ បាននិយាយថា មូលហេតុនៃការដកតំណែងនេះ គឺដោយសារតែលោក ធីលឡឺសុន តែងតែមានគំនិតខុសពីលោក ។


ស្របពេលជាមួយគ្នានោះ លោក ធីលឡឺសុន បានព្រមានចំពោះសកម្មភាព និងឥរិយាបថគួរឲ្យរំខានរបស់ប្រទេសរុស្ស៊ីនៅក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយបន្ទាប់ពីត្រូវបានបណ្តេញចេញ ហើយលោកមិនបានអរគុណលោក ត្រាំ ឬកោតសរសើរចំពោះគោលនយោបាយរបស់លោក ត្រាំ នោះទេ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation