ប្លន់នៅខេត្តបាត់ដំបង ហើយរត់គេចបានជាង ១០ឆ្នាំ សមត្ថកិច្ចនៅតែតាមចាប់ខ្លួនបាន នៅខេត្តពោធិ៍សាត់
| សន្តិសុខសង្គម
SHARE


ពោធិ៍សាត់៖ កម្លាំងនគរបាលស្រុកវាលវែង នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ បានចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្លន់ ដែលបានរត់គេចខ្លួនអស់រយៈពេលជាង ១០ឆ្នាំ។

បើតាមសមត្ថកិច្ច ជនសង្ស័យរូបនេះ បានធ្វើសកម្មភាពប្លន់នៅខេត្តបាត់ដំបង កាលពីថ្ងៃទី២៩ ខែកុម្ភ: ឆ្នាំ២០០៨ នៅភូមិកណ្តាលស្ទឹង ឃុំអណ្តើកហែប ស្រុករតនៈមណ្ឌល ហើយគេចខ្លួនមករស់នៅចំណុចអូររំចេក ភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

តាមរបាយការណ៍របស់លោកអធិការនគរបាលស្រុកវាលវែង បានឲ្យដឹងថា ការចាប់ខ្លួនជនសង្ស័យខាងលើ គឺ សមត្ថកិច្ចធ្វើឡើងដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ៣៦៥ បទខ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០៩ របស់ចៅក្រមស៊ើបស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង។

លោកអធិការ បានបន្តថា ដោយទទួលបានដីកាចាប់ខ្លួនរបស់សាលាដំបូងខេត្តបាត់ដំបង សមត្ថកិច្ច បានតាមស្វែងរកជនល្មើសអស់រយ:ពេលជាង១០ឆ្នាំ ទម្រាំចាប់ខ្លួនជនសង្ស័យឈ្មោះ រឿង និមល នេះបាន ។

ក្រោយពីនគរបាលស្រុកវាលវែង នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចាប់ខ្លួនជនសង្ស័យខាងលើនេះរួចមក សមត្ថកិច្ច ក៏បានកសាងសំណុំរឿងបញ្ជូនឲ្យកម្លាំងជំនាញស្រុករតន:មណ្ឌល ខេត្តបាត់ដំបង មកទទួលយកទៅចាត់ការតាមនីតិវិធីបន្ត៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation