សម្តេចតេជោ និងសម្តេចកិត្តិព្រឹត្តបណ្ឌិត នឹងចូលរួមពិធីប្រារព្ធខួប១០ឆ្នាំដាក់ប្រាសាទព្រះវិហារ និងខួប១ឆ្នាំដាក់ប្រាសាទសំបូរព្រៃគុកជាសម្បត្តិបិតិភណពិភពលោក
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ ពិធីអបអរសាទរខួប ១០ឆ្នំាប្រាសាទព្រះវិហារ និងខួប១ឆ្នាំ តំបន់ប្រាសាទសំបូរព្រៃគុកចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នឹងប្រព្រឹត្តទៅនៅព្រលប់ថ្ងៃអាទិត្យ ១៥ ខែកក្កដា នេះ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។


បើតាមឯកឧត្តម ហ៊ឺ វីរៈ អនុរដ្ឋលេខាធិការក្រសួងវប្បធម៍ បានឲ្យដឹងថា កម្មវិធីនេះ នឹងមានមហាជនចូលរួម៨ពាន់នាក់។
ជាមួយគ្នានេះដើម្បីអបអរសាទរដល់ខួប១០ឆ្នំាប្រាសាទព្រះវិហារ និងខួប១ឆ្នាំប្រាសាទសំបូរព្រៃគុកចុះក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោក ក្រសួងធម្មការនិងសាសនា បានស្នើដល់ប្រធានមន្ទីរធម្មការនិងសាសនាខេត្តក្រុងទាំងអស់ ទូទាំងប្រទេស ត្រូវត្រៀមរៀបចំទូងស្គរ ជួង រគាំង នៅថ្ងៃនេះ នៅតាមវត្តអារាម ដោយចាប់ផ្តើមនៅម៉ោង ៩ព្រឹក ឲ្យបានព្រមៗគ្នា។


សូមបញ្ជាក់ថា ប្រាសាទព្រះវិហារត្រូវបានយូណេស្កូទទួលស្គាល់ជាសម្បត្តិបេតិកភណ្ឌវប្បធម៍រូបីពិភពលោកកាលពីថ្ងៃទី៧ កក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេប៊ិច ប្រទេសកាណាដា រីឯ តំបន់ប្រាសាទសំបូរព្រៃគុកត្រូវបានយូណេស្កូបានដាក់ជាសម្បត្តិបេតិកភណ្ឌវប្បធម៌រូបីពិភពលោកកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នំា២០១៧ នៅទីក្រុង ក្រាកូវ ប្រទេសប៉ូទ្បូញ ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation