កីឡា

ក្លិបធំៗ៣នៅ Premier League ដាក់សំណើទិញខ្សែប្រយុទ្ធ Antoine Griezmann ពី Barcelona

image


Premier League៖ សារព័ត៌មាន Dailymail បានឱ្យដឹងថា ក្លិបធំៗ៣នៅ Premier League ដែលមាន Man United, Liverpool និង Arsenal កំពុងដាក់ពាក្យស្នើទិញយកខ្សែប្រយុទ្ធ Antoine Griezmann ពី FC Barcelona បន្ទាប់ពីខ្សែប្រយុទ្ធ Lionel Messi ស្នាក់នៅក្លិបអ្នកមានបុណ្យនេះបន្តទៀត។

កន្លងទៅអ្នកចាត់ការ Barcelona លោក Ronald Koeman បានប្រាប់ទៅ Griezmann ថារូបគេនឹងដើរតួសំខាន់ក្នុងក្រុម ឬតំណែងរបស់ Messi តែម្ដង ពេលដែលខ្សែប្រយុទ្ធអាហ្សង់ទីន បានស្នើសុំក្លិបចាកចេញ ប៉ុន្តែបន្ទាប់ពីមានការចរចាគ្នាច្រើនមក Messi បានសម្រេចចិត្តបន្ដនៅក្លិបទៀត ហើយរូបគេនឹងដើរតួជាកីឡាករសំខាន់ក្នុងក្រុមដដែល។

កត្តានេះហើយ បានជាមានក្លិបជាច្រើនចាប់អារម្មណ៍ចរចាទិញយក Griezmann តែម្ដង ដោយក្នុងនោះមាន Man UTD , Liverpool និង Arsenal បានដាក់គោលដៅទិញយករូបគេ។ គេជឿថាក់ថា Antoine Griezmann អាចនឹងចាកចេញបាន ប្រសិនណាបើរូបគេនៅតែមិនមាននាទីលេងគ្រប់គ្រាន់ដូចរដូវកាលមុន៕