ព័ត៌មានជាតិ

Lionel Messi វិលត្រឡប់មកហ្វឹកហាត់ជាមួយ Barcelona ជាលើកដំបូង

image

La Liga៖ ខ្សែប្រយុទ្ធ Lionel Messi បានត្រឡប់មកហ្វឹកហាត់ជាមួយក្រុមកីឡាករ Barcelona ជាលើកដំបូង ចាប់តាំងពីសម្រេចនៅជាមួយក្លិបបន្តទៀត។

Messi ត្រូវបានមើលឃើញនៅទីលានហ្វឹកហាត់ Joan Gamper Ciutat Esportiva របស់ Barcelona កាលពីថ្ងៃចន្ទ។ 

សម្រាប់ការហាត់នេះបានក្លាយជាលើកដំបូងដែល Messi និងអ្នកចាត់ការថ្មីលោក Ronald Koeman ធ្វើការជាមួយគ្នាលើទីលាន ចាប់តាំងពីបុរសសញ្ជាតិហុល្លង់ ចូលមកកាន់តំណែងជំនួសលោក Quique Setién ។

Barcelona កំពុងរៀបចំប្រកួតមិត្តភាពជាមួយក្រុម Gimnàstic នៅលីគទី៣ ក្នុងប្រទេសអេស្ប៉ាញ នៅចុងសប្តាហ៍នេះ ប៉ុន្តែ Messi ទំនងមិនអាចចូលលេងនោះទេ៕