សន្តិសុខសង្គម

សមត្ថកិច្ចអះអាងថា បទល្មើសព្រៃឈើនៅកម្ពុជានៅតែបន្តមានដើម្បីតម្រូវការគ្រឿងសង្ហារឹមប្រណិតៗនៅក្នុងប្រទេសចិន និងប្រទេសជិតខាង

image


ដោយ៖ គង់ ប៊ុនណា

ពោធិ៍សាត់៖ តម្រូវការគ្រឿងសង្ហារឹមប្រណិតៗនៅក្នុងប្រទេសចិន និងប្រទេសជិតខាងដទៃទៀត កំពុងជំរុញដោយផ្ទាល់នូវការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមការលើកឡើងដោយមន្ត្រីឧទ្យានុរក្សអង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០។

ការលើកឡើងដូចនេះរបស់មន្ត្រីឧទ្យានុរក្សអង្គការសម្ព័ន្ធមិត្តសត្វព្រៃខណៈដែល ចាប់បានរថយន្តដឹកឈើប្រណិតៗជាបន្តបន្ទាប់ចេញពីក្នុងព្រៃ និងគ្រោងដឹកចេញឆ្លងប្រទេសជិតខាង។ ដោយក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ មន្ត្រីឧទ្យានុរក្សបានដកហូតរណារយន្តចំនួន ៨១គ្រឿង និងរថយន្តចំនួន ៨គ្រឿង ព្រមទាំងបានរុះរើបំផ្លាញចោលនូវជុំរំខុសច្បាប់ចំនួន ២៤កន្លែងផងដែរ ហើយទាំងអស់នេះគឺ ត្រូវបានប្រើប្រាស់ដោយពួកកាប់ឈើខុសច្បាប់។

ជារៀងរាល់ថ្ងៃ មន្ត្រីឧទ្យានុរក្ស អង្គការសម្ព័ន្ធមិត្តសត្វព្រៃតែងតែដាក់គោលដៅដើម្បីបញ្ឈប់រថយន្តដែលផ្ទុកពេញទៅដោយឈើប្រណិតៗខុសច្បាប់ជាច្រើនដែលព្យាយាមរត់ពន្ធចេញពីព្រៃដើម្បីដឹកទៅដល់ដៃឈ្មួញឈើអ្នកលេងធំៗ៕




ព័ត៌មានទាក់ទង...