ព័ត៌មានជាតិ

មកដល់ព្រឹកនេះ ភ្លៀងនៅតែបន្តធ្លាក់ទូទាំងប្រទេស លើកលែងតែខេត្តបី

image

(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម បានឱ្យដឹងថា ទឹកភ្លៀងនៅតែបន្តធ្លាក់ក្នុងកម្រិតច្រើននៅតាមបណ្តារាជធានី-ខេត្ត ដែលគិតចាប់ពីម៉ោង ៧ព្រឹកថ្ងៃទី ១៥ ដល់ម៉ោង ៧ព្រឹក ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៨នេះ។

បើយោងតាមកម្រិតបរិមាណទឹកភ្លៀងដែលបានធ្លាក់តាមបណ្តារាជធានី-ខេត្ត បង្ហាញថា ភ្លៀងបានធ្លាក់នៅតាមរាជធានីខេត្តចំនួន២២ លើកលែងែខេត្តប៉ៃលិន ខេត្តកំពង់ចាម និងខេត្តព្រៃវែង ដែលពុំមានភ្លៀងធ្លាក់។ ហើយក្នុងចំណោមរាជធានីខេត្តដែលមានភ្លៀងធ្លាក់គឺ ខេត្តរតនគិរីមានភ្លៀងធ្លាក់ក្នុងបរិមាណខ្លាំងជាងគេ។

លម្អិតយ៉ាងណានោះ សូមមើលតារាងខាងក្រោម៖