ព័ត៌មានជាតិ

ទីបំផុតកម្ពុជាព្យាបាលអ្នកជំងឺ COVID-19 ជាសះស្បើយអស់ហើយ

image

ភ្នំពេញ៖ នៅ ថ្ងៃ នេះ ក្រសួង សុខាភិបាល បាន ប្រកាស ឲ្យ ដឹង ថា អ្នក ជំងឺ COVID-19 បាន ព្យាបាល ជា សះស្បើយ អស់ ហើយ ថែម ទាំង គ្មាន ករណី ឆ្លង ថ្មី ទៀត ដែរ។

អ្នក ព្យាបាល ជា សះស្បើយ ចុងក្រោយ នេះ គឺជា បុរស ជនជាតិ ឥណ្ឌូណេស៊ី និង ជា អ្នក ដែល លាប់ ជំងឺ ឡើង វិញ កាលពី លើក មុន ហើយ ក្រោយ តេស្ត អវិជ្ជមាន ២ ដង ក្រសួង អនុញ្ញាត ឲ្យ ចាកចេញ ពី មន្ទីរពេទ្យ មិត្តភាព ខ្មែរ-សូវៀត។
សរុប តួ លេខ អ្នក ឆ្លង ជំងឺ COVID-19 នៅ កម្ពុជា មាន ២៧៤ នាក់ (ស្ត្រី៥៤នាក់ និង បុរស ២២០នាក់) ក្នុង នោះ ព្យាបាល សះ ស្បើយ មាន ចំនួន ២៧៤ នាក់៕


ព័ត៌មានទាក់ទង...