ព័ត៌មានអន្តរជាតិ

មានការផ្ទុះទ្រង់ទ្រាយធំមួយ នៅឃ្លាំងដាក់គ្រាប់ ក្នុងប្រទេសហ្សកដានី

image


ប្រែសម្រួល៖ លាភ

ហ្សកដានី៖ ការផ្ទុះដ៏ធំមួយ បានកើតឡើងនៅឃ្លាំងដាក់គ្រាប់ ក្នុងបន្ទាយយោធានៅក្រុងហ្សាកា (Zarqa) ប្រទេសហ្សកដានី នាយប់ទៀបភ្លឺ ឈានចូលថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ។

ហេតុការណ៍នេះ កើតឡើងនៅចម្ងាយប្រហែល ២៥គីឡូម៉ែត្រពីរដ្ឋធានី អាមមេន (Amman) ដែលជាទីតាំងនៃបន្ទាយកងទ័ពហ្សកដានី។ មិនទាន់មានសេចក្ដីរាយការណ៍ពីចំនួនអ្នកស្លាប់ និងរងរបួសនៅឡើយទេ។

អ្នកនាំពាក្យរដ្ឋាភិបាលហ្សកដានី Amjad Al-Adaileh បានថ្លែងក្នុងសេចក្ដីថ្លែងការណ៍ថា មិនមានអ្នករងរបួសទេ ហើយគេបានបើកការស៊ើបអង្កេតរកមូលហេតុនៃការផ្ទុះនេះ។ ការសន្និដ្ឋានបឋមគឺហេតុការណ៍នេះ បង្កដោយការទុស្សេខ្សែភ្លើង ក្នុងឃ្លាំងដាក់គ្រាប់ ដែលមិនមានមនុស្សរស់នៅ។ យ៉ាងណាមិញ រដ្ឋាភិបាលហ្សកដានី បានចាត់តាំងគណៈកម្មាធិការមួយ ដើម្បីស្វែងរកមូលហេតុពិតនៅពីក្រោយការផ្ទុះនេះ។

សូមជម្រាបថា ក្រុងហ្សាកា ធ្លាប់មានករណីផ្ទុះជាច្រើនលើក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសការផ្ទុះឃ្លាំងដាក់គ្រាប់ ខណៈទីនេះ គឺជាកន្លែងប្រមូលផ្ដុំនូវរោងចក្រ និងសកម្មភាពពាណិជ្ជកម្មសេរីផ្សេងៗ៕

ប្រភព៖ AFP