កីឡា

ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ត្រៀមចុះកុងត្រាថ្មី៣ឆ្នាំ ជាមួយក្លិប Arsenal

image


Premier League៖ ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang នឹងចុះកុងត្រាថ្មីជាមួយក្លិប Arsenal ដែលធ្វើឱ្យបា្រក់ឈ្នួលរបស់គេកើនឡើងដល់ ២៥ម៉ឺនផោនក្នុង១សប្តាហ៍។

កុងត្រាចាស់របស់កីឡាករវ័យ៣១ឆ្នាំ នឹងផុតកំណត់នៅរដូវក្តៅឆ្នាំក្រោយ ប៉ុន្តែឥឡូវគេបានត្រៀមខ្លួនជាស្រេចក្នុងការសម្រេចពីអនាគតរបស់ខ្លួនជាមួយក្លិបកាំភ្លើងធំ ដោយនឹងបន្តលេងជាមួយក្លិបរហូតដល់ឆ្នាំ២០២៣។

លោក Mikel Arteta ត្រូវបានដឹងថា ជាអ្នកដើរតួសំខាន់ដើម្បីបញ្ចុះបញ្ចូល Aubameyang។ លក្ខខណ្ឌនៃកិច្ចព្រមព្រៀងរបស់គេត្រូវបានរៀបចំឡើងដោយលោក Raul Sanllehi ដែលជាអតីតគ្រូបង្វឹកបាល់ទាត់ Arsenal មុនពេលនាយកបច្ចេកទេសរបស់ក្រុមកាំភ្លើងធំ លោក Edu បានបញ្ចប់លក្ខខណ្ឌនេះ៕