ការបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០១៨ សម្រាប់ខេត្តកំពង់ស្ពឺ សម្រេចបានជាងមួយម៉ឺនហិកតា
| ព័ត៌មានជាតិ
SHARE

(កំពង់ស្ពឺ)៖គិតត្រឹមពាក់កណ្តាលខែកក្កដា ឆ្នាំ២០១៨នេះ សម្រាប់ការងារបង្កបង្កើនផលរបស់ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ស្ពឺ សម្រេចបាន១២៥២៣ហិកតាស្មើនឹង១១,០២ភាគរយ លើផ្ទៃដីសរុបជា១១ម៉ឺនហិកតា នេះបើតាមការអោយដឹងពីមន្ត្រីជំនាញនៃមន្ទីរធនធានទឹក និងឧតុនិយម ។

មន្ត្រីជំនាញបានអោយដឹងទៀតថា នៅមូលដ្ឋានរបស់អ្នកភូមិមានភ្លៀងធ្លាក់ក្នុងកម្រិតតិចតួច និងមិនរាយប៉ាយស្មើល្អនាពេលកន្លងមក បានធ្វើអោយដំណាំស្រូវនៅតាមតំបន់មួយចំនួន ពិសេសតំបន់ដែលឆ្ងាយពីប្រភពទឹក មានទឹកមិនគ្រប់គ្រាន់នៅឡើយ ប៉ុន្តែមិនធ្ងន់ធ្ងរនោះទេ ព្រោះទើបពាក់កណ្តាលរដូវវស្សានៅឡើយ។

គួររំលឹកថា បើតាមក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨នេះ បានចេញរបាយការណ៍មួយ ដោយបញ្ជាក់ថា គិតត្រឹមថ្ងៃនេះ ការបង្កបង្កើនផលស្រូវរដូវវស្សារបស់បងប្អូនរបស់ប្រជាកសិករ ក្នុងឆ្នាំ២០១៨នេះ សម្រេចបានជាង១.៥លានហិកតា ស្មើនឹង៦១ភាគរយ៕



អត្ថបទ ៖ សុភា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation