
គណបក្សកាន់អំណាចនៅជប៉ុនបោះឆ្នោតជ្រេីសរេីសមេដឹកនាំថ្មីដេីម្បីស្នង លោក ស៊ីនហ្សូ អាបេ

ជប៉ុន៖គណបក្សកាន់អំណាចក្នុងប្រទេសជប៉ុនគ្រោងធ្វេីការបោះឆ្នោតនៅថ្ងៃច័ន្ទនេះ ដេីម្បីជ្រេីសរេីសមេដឹកនាំថ្មីឲ្យស្នងតំណែង លោក ស៊ីនហ្សូ អាបេ ដោយអ្នកឈ្នះនឹងមានលទ្ធភាពសឹងតែ១០០%ក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន។
កាលពីខែមុន លោក អាបេ បានប្រកាសលាលែងពីតំណែងដោយសារហេតុផលសុខភាព។
អ្នកឈ្នះក្នុងការបោះឆ្នោតរបស់គណបក្សអំណាចត្រូវបានគេរំពឹងថាគឺ លោក យ៉ូស៊ីហ៊ីដេ សូហ្គា (Yoshihide Suga) អាយុ៧១ឆ្នាំដែលមានតួនាទីជារដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រីនៅក្នុងរដ្ឋបាលបច្ចុប្បន្ន។
លោក សូហ្គា ត្រូវបានគេចាត់ទុកថាជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ លោក អាបេ ហើយទំនងជានឹងបន្តគោលនយោបាយរបស់ លោក អាបេ។
នៅពេលដែលគណបក្សកាន់អំណាចក្នុងប្រទេសជប៉ុនបានជ្រើសរើសមេដឹកនាំថ្មីរបស់ខ្លួនរួចហេីយ សភាជប៉ុននឹងរៀបចំការបោះឆ្នោតមួយនៅថ្ងៃពុធដេីម្បីជ្រេីសរេីសនាយករដ្ឋមន្ត្រី ដែលនៅពេលនោះ លោក សូហ្គា ប្រាកដជាអាចនឹងត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីដោយសារតែសម្លេងភាគច្រេីននៃគណបក្សកាន់អំណាចក្នុងសភា៕
