ស្នងការដ្ឋាននគរបាលខេត្តចំនួន ៧ ទទួលបានកំព្យូទ័រ និងឧបករណ៍ស្កេនខ្ចៅដៃជនល្មើស
| សន្តិសុខសង្គម
SHARE



ដោយ៖ គង់ ប៊ុនណា

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានប្រគល់កំព្យូទ័រ និងឧបករណ៍ស្កេនខ្ចៅដៃជនល្មើស ដល់ស្នងការដ្ឋាននគរបាលខេត្តចំនួន៧ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០។

ក្នុងពិធីប្រគល់ និងទទួលនោះ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានឱ្យដឹងថា ស្នងការដ្ឋាននគរបាលខេត្តចំនួន៧ ដែលទទួលបានកំព្យូទ័រ និងឧបករណ៍ស្កេនខ្ចៅដៃជនល្មើសមាន ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម, ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ធំ, ខេត្តកំពត, ខេត្តពោធិ៍សាត់, ខេត្តតាកែវ និងខេត្តត្បូងឃ្មុំ។

បើតាមលោកអគ្គស្នងការរងនគរបាលជាតិ បានបញ្ជាក់ថា កំព្យូទ័រ និងឧបករណ៍ស្កេនខ្ចៅដៃជនល្មើសនេះ មានសារៈសំខាន់ ដើម្បីបម្រើការងារបញ្ចូលទិន្នន័យបទល្មើសគ្រឿងញៀន និងស្កេនខ្ចៅដៃជនល្មើសទៅក្នុងប្រព័ន្ធ (System Database)។

សូមបញ្ជាក់ថា បច្ចុប្បន្នមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបំពាក់កំព្យូទ័រ និងឧបករណ៍ស្កេនខ្ចៅដៃជនល្មើសសរុបចំនួន ៣១គ្រឿងហើយ ដល់៣១អង្គភាពនៅទូទាំងប្រទេសកម្ពុជា៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation