គ្នាយើងឧស្សាហ៍ជួបបញ្ហាច្រាលអាស៊ីដក្រពះ គួរចៀសវាង ឬញ៉ាំអាហារទាំងនេះតិចតួច
| សុខភាព
SHARE


សុខភាព៖ ច្រាលអាស៊ីដក្រពះ កើតមាននៅពេលដែលសារធាតុក្នុងក្រពះមានការកើនឡើងដល់បំពង់អាហារ ហើយគ្រូពេទ្យ អាចនឹងធ្វើរោគវិនិច្ឆ័យលើអាការៈនេះបាន ប្រសិនជាយើងមានអាការៈបែបនេះកើតឡើងច្រើនជាងពីរដងក្នុងមួយសប្ដាហ៍។ កត្តាដែលអាចរួមចំណែកបង្កអាការៈច្រាលអាស៊ីដក្រពះ រួមមានឥរិយាបថដែលយើងធ្វើក្រោយញ៉ាំអាហារ បរិមាណអាហារដែលយើងញ៉ាំក្នុងមួយពេល និងប្រភេទអាហារដែលយើងញ៉ាំ។ យើងគួរចៀសវាងអាហារមួយចំនួនដើម្បីបង្ការរោគសញ្ញានៃជំងឺច្រាលអាស៊ីដក្រពះ បើយើងតែងជួបបញ្ហានេះ។

១. អាហារមានជាតិខ្លាញ់ និងអាហារបំពង

អាហារមានជាតិខ្លាញ់ ជាទូទៅតែងបន្ថយសម្ពាធនៅប្រព័ន្ធរំលាយអាហារផ្នែកខាងក្រោម (LES) និងពន្យារពេលក្រពះរំលាយអាហារ។ នេះអាចបង្កើនហានិភ័យរោគសញ្ញានៃជំងឺច្រាលអាស៊ីដក្រពះ។ ដើម្បី បង្ការអាការៈនេះ យកល្អគួរបន្ថយការញ៉ាំអាហារមានជាតិខ្លាញ់។ អាហារទាំងនោះមានដំឡូងបារាំងបំពង អាហារបំពង នំដំឡូងកញ្ចប់ បឺរ ទឹកដោះគោស្រស់ (whole milk) ឈីស ការ៉េម និងសាច់ក្រហមមានខ្លាញ់។

២. អាហារមានជាតិហឹរ
ការសិក្សាមួយចំនួនបានណែនាំថា អាហារមានជាតិហឹរអាចបង្កឲ្យឈឺពោះ និងអាការៈក្រហាយ ប្រសិនជាយើងមានបញ្ហាក្រពះពោះវៀន។

៣. បន្លែ និងផ្លែឈើ
បន្លែ និងផ្លែឈើ គឺជាផ្នែកសំខាន់មួយនៃរបបអាហារ ប៉ុន្តែបន្លែ និងផ្លែឈើមួយចំនួនអាចនឹងធ្វើឲ្យអាការៈច្រាលអាស៊ីដក្រពះកាន់តែធ្ងន់ធ្ងរ។ បន្លែ និងផ្លែឈើដែលអាចជាមូលហេតុបង្កមានដូចជាផ្លែម្នាស់ ផ្លែក្រូច ផ្លែក្រូចថ្លុង ក្រូចឆ្មារ ប៉េងប៉ោះ ខ្ទឹមស និងខ្ទឹមបារាំង។

៤. ភេសជ្ជៈ
ភេសជ្ជៈមួយចំនួនក៏អាចបង្កឲ្យមានរោគសញ្ញាទៅលើអ្នកដែលមានជំងឺច្រាលអាស៊ីដក្រពះដែរ។ ភេសជ្ជៈទាំងនោះរួមមានគ្រឿងស្រវឹង កាហ្វេ តែ ភេសជ្ជៈមានជាតិហ្គាស ទឹកក្រូចស្រស់ និងទឹកផ្លែប៉េងប៉ោះ។ កាហ្វេក៏ជាភេសជ្ជៈមួយដែលអាចបណ្ដាលឲ្យមានអាការៈនេះដែរ។

ក្រៅពីចៀសវាងអាហារខាងលើនេះ យកល្អគួរញ៉ាំអាហារក្នុងបរិមាណតិចតួចក្នុងមួយពេល និងព្យាយាមអង្គុយត្រង់ខ្លួនក្រោយពីញ៉ាំអាហាររួច។ ទាំងនេះក៏អាចជួយកាត់បន្ថយអាការៈជំងឺច្រាលអាស៊ីដក្រពះ៕




Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation