អ្នកចាត់ការ Atletico Madrid ធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩
| កីឡា
SHARE


Story: អ្នកចាត់ការទូទៅក្លិប Atletico Madrid លោក Diego Simeone ត្រូវបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩។ នេះបើតាមការប្រកាសពីក្លិបនៅក្របខណ្ឌ La Liga។

បច្ចុប្បន្ន បុរសជនជាតិអាហ្សង់ទីន វ័យ៥០ឆ្នាំ មិនមានបង្ហាញអាការៈអ្វីនោះទេ ប៉ុន្តែលោកត្រូវតែស្ថិតក្រោមការដាក់ខ្លួនដាច់ដោយឡែកនៅផ្ទះ។
ក្លិប Atletico Madrid ទើបតែវិលត្រឡប់មកកាន់ជំរំហ្វឹកហាត់វិញ កាលពីថ្ងៃសុក្រ ទី១១ ខែកញ្ញា ហើយកីឡាករក្រុមគ្រូបង្វឹក និង បុគ្គលិកត្រូវតែឆ្លងកាត់ការធ្វើតេស្ត ដោយក្នុងចំណោមនោះ មានតែលោក Diego Simeone ម្នាក់ប៉ុណ្ណោះដែលមានលទ្ធផលវិជ្ជមាន។

ដោយឡែក ក្របខណ្ឌ La Liga បានចាប់ផ្តើមការប្រកួតរដូវកាលថ្មី 2020-21 កាលពីថ្ងៃសៅរ៍ ទី១២ខែកញ្ញា ប៉ុន្តែ Atletico Madrid នឹងលេងយឺតជាងក្លិបដទៃនៅ២សប្តាហ៍ដំបូង ដោយសារពួកគេបានចូលរួមយុទ្ធនាការ Champions League កាលពីខែមុន ។

Atletico Madrid នឹងចាប់ផ្តើមការប្រកួតលីគកំពូលរបស់ខ្លួននៅថ្ងៃទី២៧ ខែកញ្ញាខាងមុខ ដោយត្រូវទទួលក្រុមភ្ញៀវ Granada ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation