ជំងឺរលាកលំពែងស្រួចស្រាវ អាចបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ និងអាចបង្កមរណភាព
| សុខភាព
SHARE


អត្ថបទ : សន ពិសិដ្ឋ

ភ្នំពេញ៖ លំពែងគឺជាប្រភេទក្រពេញ នៃប្រពន័្ធរំលាយអាហារស្ថិតនៅក្នុងពោះ ដែលមានតួនាទីយ៉ាងសំខាន់ ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សគ្រប់រូប ដែលយើងមិនអាចខ្វះបាន ហើយតួនាទីទាំងនោះរួមមាន ការជួយដល់ការរំលាយអាហារ និងការបញ្ចេញជាតិអរ័ម៉ូនសំខាន់ៗមួយចំនួនទៀត។

បើតាមការឲ្យដឹងពីមន្ទីរពេទ្យកាល់ម៉ែត្រ បានឲ្យដឹងថា ជំងឺរលាកលំពែង តែងតែបានជួបប្រទះជាញឹកញាប់ នៅក្នុងផ្នែក ថ្លើម-ក្រពះ-ពោះវៀន នៃមន្ទីរពេទ្យកាល់ម៉ែត។ ក្នុងនោះចំនួនបុរស និងស្រ្តីគឺមានចំនួនស្មើគ្នា ហើយជំងឺនេះក៏ចាត់ទុកថាជាជំងឺដែលអាចបង្ករគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ និងអាចបង្កមរណភាពផងដែរ។ ដូច្នេះទាមទារអោយមានការព្យាបាលជាបន្ទាន់ និងត្រឹមត្រូវតាមបច្ចេកទេសវេជ្ជសាស្រ្ត។

មូលហេតុដែលបង្កឲ្យមានការរលាក ដល់សរីរាង្គលំពែង គឺមានយ៉ាងច្រើន ហើយក្នុងនោះ មូលហេតុដែលសំខាន់ៗរួមមាន:

- ការពិសារគ្រឿងស្រវឹងច្រើន ដែលមានរយៈពេលយូរ
- បញ្ហាគ្រួសក្នុងផ្លូវទឹកប្រម៉ាត់ ដែលធ្លាក់មកស្ទះ នៅក្នុងផ្លូវរបស់លំពែង
- ការប្រើប្រាស់ថ្នាំមួយចំនួន ដែលមិនត្រឹមត្រូវតាមបច្ចេកទេសវេជ្ជសាស្រ្ត និងមានជំងឺប្រចាំកាយផ្សេងៗទៀត។
ចំពោះរោគសញ្ញារបស់ជំងឺនេះវិញរួមមាន:
- ការឈឺចុកចាប់ក្នុងពោះខ្លាំងក្លាភ្លាមៗ ជាពិសេសនៅតំបន់ចុងដង្ហើម
- មានការក្អួតចង្អោរ
- មានការទល់ខ្យល់ និងលាមក
- ការឡើងកំដៅខ្លួន
- មានការហត់ដង្ហក់ពិបាកដកដង្ហើម។

ការព្យាបាល គឺទាមទារត្រូវតែអោយអ្នកជំងឺសំរាកព្យាបាល និងតាមដាននៅក្នុងមន្ទីរពេទ្យជាមួយក្រុមគ្រូពេទ្យឯកទេសជំនាញ ដើម្បីជៀសវាងផលវិបាកធ្ងន់ធ្ងរនៃការវិវត្តិរបស់ជំងឺ។
វេជ្ជបណ្ឌិតបានបញ្ជាក់ថា គ្រឿងស្រវឹង គឺជាមូលហេតុចំបងមួយទៀត នៃគ្រោះថ្នាក់សុខភាព តាមរយៈជំងឺរលាកលំពែងធ្ងន់ធ្ងរ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation