ពណ៌នាអំពីការជីកយកត្បូងថ្ម ពីសំណាក់ជនជាតិវៀតណាម-ចិន លើទឹកដីខេត្តរតនគិរី ជាព័ត៌មានមិនពិត
| សន្តិសុខសង្គម
SHARE


ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បង្ហាញថា Account Facebook ឈ្មោះ Kha Na ដែលពណ៌នាអំពីការជីកយកត្បូងថ្ម ពីសំណាក់ជនជាតិវៀតណាម -ចិន លើទឹកដីខេត្តរតនគិរី ជាព័ត៌មានមិនពិត។

យោងតាម Account Facebook ដែលមានឈ្មោះ Kha Na ចុះថ្ងៃទី ១៤ កញ្ញា ២០២០ បានពណ៌នាអំពីការជីកយកត្បូងថ្ម ( Amethysts) ពីសំណាក់ជនជាតិយួន និងចិន លើទឹកដីខេត្តរតនគិរី ជាព័ត៌មានមិនពិត ។ ក្នុងខេត្តរតនគិរី មិនមាន ជនបរទេស វៀតណាម ឬ ចិន ធ្វើអាជីវកម្មរ៉ែត្បូងប្រភេទនេះទេ, និយាយរួមគឺមិនមានការធ្វើអាជីវកម្មតែម្តង ។ តាមរយៈរូបភាពខាងលើ ប្រហែលជានៅ អាហ្វ្រិក និង ចិន។

នេះបើយោងតាមហ្វេសបុករបស់រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ឋ ដោយយោងតាមរបាយការណ៍ ដែលពីមន្ត្រីមន្ទីររ៉ែ និងថាមពល ខេត្តរតនគិរី។ ហ្វេសបុកលោករដ្ឋមន្ត្រីបញ្ជាក់ថា "មន្ត្រីមន្ទីររ៉ែ និងថាមពល ខេត្តរតនគិរី សូមធ្វើការបដិសេធទាំងស្រុងនូវព័ត៌មានខាងលើ"៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation